សាលា​រាជធានី​ភ្នំពេញ​ប្រាប់​ឲ្យ​អ្នក​រត់​កង់​បី​ ​និង​រឺ​ម៉ក​ម៉ូតូ​ ​ទៅរៀន​យក​ប័ណ្ណបើកបរ​

រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃទី១​ ​មីនា​ ​ម្សិលមិញ​នេះ​ ​បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ទៅដល់​បងប្អូន​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​កង់​បី​ ​និង​រ៉ឺម៉កម៉ូតូ​ទាំងអស់​ ​សូម​អញ្ជើញ​ទៅរៀន​ច្បាប់​ចរាចរណ៍​ ​និង​ប្រឡង​យក​ប័ណ្ណបើកបរ​ប្រភេទ​ ​(​ក​)​ ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ ​និង​ធានា​បាន​នូវ​សុវត្ថិភាព​ដល់​អ្នកដំណើរ​។​

​ការ​រៀន​ច្បាប់​ចរាចរណ៍​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​ចាត់​ឲ្យ​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ ​បើក​វគ្គ​បណ្តុះបណ្តាល​ជូន​ដោយ​ឥតគិតថ្លៃ​ ​រយៈពេល២ខែ​ ​ចាប់ពី​ថ្ងៃទី២​ ​ខែមីនា​ ​ដល់​ថ្ងៃទី៤​ ​ខែឧសភា​ ​ឆ្នាំ២០១៩​។​

​បងប្អូន​ជា​អ្នក​រត់​កង់​បី​ ​ឬ​រ៉ឺម៉ក​ដឹក​អ្នកដំណើរ​ ​អាច​ទៅរៀន​បាន​នៅ​រៀងរាល់ថ្ងៃ​សៅរ៍​ ​ចាប់ពី​ម៉ោង៨ព្រឹក​ ​ដល់ម៉ោង៥ល្ងាច​ ​នៅ​អង្គភាព​ផ្តល់​ប័ណ្ណបើកបរ​យានយន្ត​ ​ផ្លូវ​លេខ៥៩៨​ ​សង្កាត់​ច្រាំងចំរេះ​ទី២​ ​ខណ្ឌ​ឬស្សី​កែវ​ ​រាជធានី​ភ្នំពេញ​។​ ​ហើយ​ក្រោយ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ ​បងប្អូន​អាច​ដាក់ពាក្យ​ប្រឡង​ទ្រឹ​ស្តី​ ​និង​ប្រឡង​ដៃចង្កូត​ ​ដើម្បី​ទទួល​បាន​បណ្ណ​បើកបរ​យានយន្ត​ប្រភេទ​ ​(​ក​)​។​

​ជាមួយគ្នា​នេះ​ ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ​បាន​ស្នើ​ដល់​បងប្អូន​អ្នក​រត់​កង់​បី​ ​និង​រ៉ឺម៉កម៉ូតូ​ ​សូម​រួសរាន់​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​ឲ្យ​បាន​គ្រប់​ៗ​គ្នា​ ​ហើយ​ថា​ ​ផុត​រយៈពេល២ខែ​ ​បន្ទាប់ពី​ការ​ជូនដំណឹង​នេះ​ ​អាជ្ញាធរ​មានសមត្ថកិច្ច​នឹង​រឹត​បន្តឹង​អនុវត្ត​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក​ជាធរមាន​ ​ដោយ​មិន​មានការ​លើកលែង​អធ្យាស្រ័យ​ទៀត​ឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close