ប្រជាពលរដ្ឋ២ភូមិ​ ​ក្នុង​ក្រុង​ប៉ោយប៉ែត​ ​លើកគ្នា​តវ៉ា​មុខ​សាលាក្រុង​ ​ឲ្យ​ជួយ​រក​ដំណោះស្រាយ​រឿង​ពាក់ព័ន្ធ​ការ​បង្អាក់​ការ​ចេញ​ប្លង់​កម្ម​សិទ្ធ​ដីធ្លី​

​ខេត្ត​បន្ទាយមានជ័យ​៖​ ​នៅ​ព្រឹក​ថ្ងៃច័ន្ទ​ ​ថ្ងៃទី០៤​ ​ខែ​មិនា​ ​ឆ្នាំ២០១៩​ ​មាន​ប្រជាពលរដ្ឋ​ ​សរុប​ប្រមាណ​ជាង១០០គ្រួសារ​ ​មក​ពី​ភូមិ​សាមគ្គី​មានជ័យ​ ​និង​ ​ភូមិ​ព្រៃ​ព្រិច​ ​បាន​កើតទុក្ខ​មិនសុខចិត្ត​ ​ដោយសារ​មាន​បុគ្គល០២នាក់​ ​មានឈ្មោះ​ ​យឹម​ ​សំណាង​ ​និង​ ​ឈឹម​ ​ជួន​ ​បាន​ចេញ​រក្សា​ការពារ​ ​ដែល​មាន​ ​ស.ជ.ណ​ ​ចេញ​ដោយ​រាជរដ្ឋាភិបាល​ ​បានសម្រេច​ ​អោយ​ពលរដ្ឋ​ ​មាន​ចំនួន៥៨៩គ្រួសារ​ ​ដែល​មានផ្ទៃ​ដី​ចំនួន​ ​១០៣​ ​ហិ​ក​តា​ ​ដែល​មាន​ទីតាំង​ចំនួន០២ភូមិ​ ​មាន​ភូមិ​ព្រៃ​ព្រិច​ ​និង​ ​សាមគ្គី​មានជ័យ​ ​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​ ​ដែល​ពួកគាត់​រស់នៅ​អាស្រ័យផល​ ​តាំងពី​ឆ្នាំ១៩៩៥​ ​មក​ម្លេះ​មកទល់​ពេលនេះ​ ​មាន​រយះ​ពេល​ជាង២០ឆ្នាំ​។​

​លោក​ ​ម៉ៅ​ ​បូរ៉ា​ ​ដែល​ជា​តំណាង​ប្រជាពលរដ្ឋ​ ​រស់នៅ​ភូមិ​សាមគ្គី​មានជ័យ​ ​បាន​លើកឡើង​ថា​ ​ដោយ​យោង​តាម​ ​ស.ជ.ណ​ ​លេខ៦២​ ​ទី​ស្តី​ការ​គណ:រដ្ឋមន្ត្រី​ ​និង​ជា​ ​ទេស​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទី​ស្តី​ការ​គណ:រដ្ឋមន្ត្រី​ ​បាន​ជម្រាប​ជូន​ ​ឯកឧត្តម​ ​រដ្ឋមន្រ្តី​ ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​ ​សំណង់​ ​និង​ ​ឯកឧត្តម​ ​អភិបាលខេត្ត​បន្ទាយមានជ័យ​ ​។​ ​លោក​បាន​បន្ត​ទៀត​ថា​៖​ ​ក្នុងករណី​សំណើ​របស់​ ​ប្រជាពលរដ្ឋ​ចំនួន​ ​៥៨៩គ្រួសារ​ ​សុំ​គោលការណ៍​អនុញ្ញាត​ ​ដើម្បី​កាន់កាប់​ ​និង​ ​គ្រប់គ្រង​ ​ធ្វើ​កម្មសិទ្ធិ​លើ​ដី​លំនៅ​ដ្ឋាន​ ​ដែល​គាត់​រស់នៅ​សព្វថ្ងៃ​ ​ដែល​ពីមុន​ស្ថិត​ក្នុង​ភូមិ​ ​ក្បាលស្ពាន​ ​ឃុំ​ប៉ោយប៉ែត​ ​ស្រុក​អូរជ្រៅ​ ​ខេត្ត​បន្ទាយមានជ័យ​ ​ដែល​សព្វថ្ងៃ​ហៅ​ភូមិ​សាមគ្គី​មានជ័យ​ ​ពី​ក្បាលដី​លោក​ ​ថាច់​ ​ថៃ​ ​រហូតដល់​ដី​លោក​ ​ម៉ាន់​ ​ណូរី​។​

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ​នេះ​ដោយ​យោង​តាម​លិខិតស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​ ​ចំនួន​ ​៥៨៩គ្រួសារ​ ​ចុះ​ថ្ងៃទី០៤​ ​ខែមេសា​ ​ឆ្នាំ២០០៣​ ​ចំណារ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ​ចុះ​ថ្ងៃទី១៤​ ​ខែមករា​ ​ឆ្នាំ២០០៤​ ​រាជរដ្ឋាភិបាល​ ​បានសម្រេច​ឯកភាព​ ​ជាគោល​ការណ៍​តាម​សំណើ​របស់​ប្រជាពលរដ្ឋ​ ​ចំនួន៥៨៩គ្រួសារ​ហើយ​។​ ​ប៉ុន្តែ​ប្រជាពលរដ្ឋ​ទាំង​ ​៥៨៩គ្រួសារ​នេះ​ ​ត្រូវ​បំពេញបែបបទ​ ​ជាមួយ​អាជ្ញាធរ​ ​មានសមត្ថកិច្ច​ ​តាម​នីតិវិធី​ ​នៃ​ច្បាប់​ភូម​បាល​ ​ដែល​បាន​វាយ​ត្រា​ ​និង​ ​ជ.ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទី​ស្តី​ការ​គណ:រដ្ឋមន្ត្រី​ ​អនុរដ្ឋ​លេខាធិការ​ ​ប៊ុ​ន​ ​អ៊ុយ​ ​។​ ​មកទល់​ពេលនេះ​ ​ពលរដ្ឋ​បាន​ធ្វើ​ប្លង់​ ​ដែល​ទទួលស្គាល់​ ​ដោយ​អាជ្ញាធរ​ ​មូលដ្ឋាន​ ​ដូចជា​ភូមិ​ ​សង្កាត់​ ​ក្រុង​ ​និង​ ​ខេត្ត​បន្ទាយមានជ័យ​ ​ព្រម​ទទួលស្គាល់​ផង​ដែរ​។​

​ប្រជាពលរដ្ឋ​ជាច្រើន​ ​គ្រួសារ​បាន​មក​សាលាក្រុង​ ​សុំ​ឲ្យ​លោក​ ​សាន​ ​ស៊ាន​ហូ​ ​អភិបាល​ ​នៃ​ ​គណ:អភិបាលក្រុង​ប៉ោយប៉ែត​ ​ជួយ​អន្តរាគមន៍​ ​រឿង​បុគ្គល​ពីរ​នាក់​ ​១​.​ ​បាន​ចេញ​រក្សា​ការពារ​ ​និង​ទី២​.​ ​បាន​ចេញមុខ​ប្តឹង​ ​នៅ​ថ្ងៃទី១៣​ ​ខែ​កុម្ភះ​ ​ឆ្នាំ២០១៩​ ​នា​ពេល​កន្លងមក​នេះ​ ​ដូចជា​មាន​រយះ​ពេល​លឿន​ពេក​ ​ទើប​ប្រជាពលរដ្ឋ​ ​សុំ​ឱ្យ​លោក​ជួយ​អន្តរាគមន៍​ ​ដោយមាន​ភាព​ភ័យខ្លាច​ ​បុគ្គល​មានអំណាច​ទាំងពីរ​នាក់​នេះ​។​

​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ខាងលើ​នេះ​ដែរ​ ​លោក​ទូច​ ​មុនី​ ​អភិបាលរង​ក្រុង​ ​បាន​ប្រាប់​តំណាង​ពលរដ្ឋ​ ​មាន​ចំនួន០៥នាក់​ ​ចូល​មក​ក្នុង​ ​ដើម្បី​វេច​ញែក​ ​ឱ្យ​ដឹង​ថា​ ​រឿង​វា​យ៉ាងម៉េច​ ​លោក​និង​ជួយ​រក​ដំណោះស្រាយ​ ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ​។​ ​

​ក្នុង​នោះ​ផង​ដែរ​ក៏​មាន​ប្រជាពលរដ្ឋ៣០គ្រួសារ​ ​បាន​មក​តវ៉ា​រឿង​លោក​ ​សម្បត្តិ​មុនី​រ័ត្ន​ ​ដែល​មក​ចរ​ចារ​ ​ក្នុង​គោលបំណង​យក​ដី​របស់​ពួកគាត់​ ​។​ ​ប្រជាពលរដ្ឋ​ទាំង៣០គ្រួសារ​ ​សូម​ធ្វើការ​បដិសេធន៍​ ​ឈ្មោះ​សម្បត្តិ​ ​មុនី​រ័ត្ន​ ​ដែល​តំណាង​ឲ្យ​ឈ្មោះ​ ​យិន​ ​សំរិទ្ធ​ ​ដែល​ហៅ​ពួកគាត់​មក​ចរ​ចារ​ ​ដើម្បី​យក​ដី​ពួកគាត់​ ​ដើម្បី​ផលប្រយោជន៍​បុគ្គល​។​

​ប៉ុន្តែ​មកទល់​ពេលនេះ​ ​ប្រជាពលរដ្ឋ​ទាំងនោះ​ ​នៅ​មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ទេ​ ​តាំងពី​ថ្ងៃទី១៥​ ​ខែ​កុម្ភះ​ ​គ្មាន​លឺ​ដំណឹង​សោះ​ ​មកទល់​ពេលនេះ​ ​ទើប​ពួកគាត់​សម្រេចចិត្ត​ ​នាំគ្នា​មក​ជា​លើក​ទី២​ ​នៅមុខ​សាលាក្រុង​ ​ដើម្បីឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ ​រក​ដំណោះស្រាយ​សារ​ជាថ្មី​ម្តង​ទៀត​ ​ព្រោះ​ពួកគាត់​រស់នៅ​ ​សំអាង​លើ​ ​ស.ជ.ណ​ ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​ជាចុងក្រោយ​ ​ពួកគាត់​មានតែ​ស្រែក​រក​ ​សម្តេច​ ​តេជោ​ ​ហ៊ុន​ ​សែន​ ​និង​ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​ ​សែន​ ​មេត្តា​ជួយ​រក​យុត្តិធម៌​ ​សម្រាប់​ពួកគាត់​ ​ដែល​ជា​ជនរងគ្រោះ​ ​រស់នៅ​យ៉ាង​ពិតប្រាកដ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close