ស្រុក​ចំនួន៣​ ​នៅ​ខេត្ត​កំពង់ស្ពឺ​ ​អាច​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​មុនគេ​

ប្រធានមន្ទីរ​ធនធានទឹក​និងឧតុនិយម​ខេត្ត​កំពង់ស្ពឺ​ ​បាន​ឲ្យដឹង​ថា​ ​នៅចំពោះមុខ​ ​បើសិនជា​មាន​ហានិភ័យ​កើតឡើង​ពី​ការ​ខ្វះខាត​ទឹក​ ​គឺ​មានតែ​ស្រុក​ចំនួន៣ទេ​ ​ដែល​ប្រឈម​មុនគេ​ ​នោះ​គឺ​ស្រុក​បសេដ្ឋ​ ​ភ្នំស្រួច​ ​និង​ស្រុក​គងពិសី​ ​ដោយសារតែ​ស្រុក​ទាំងនេះ​មាន​ស្ថានភាព​ឆ្ងាយ​ពី​ប្រភព​ទឹក​។​

​តែ​យ៉ាងណា​មកដល់ពេលនេះ​នៅ​ទូទាំង​ខេត្ត​កំពង់ស្ពឺ​ ​ពុំ​ទាន់​មាន​បញ្ហា​ប្រឈម​ការ​ខ្វះខាត​ទឹក​នោះ​ទេ​ ​ហើយ​អាជ្ញាធរ​ក៏បាន​កំណត់​តំបន់​ត្រៀម​ទឹក​ច្រើន​ទុក​ ​សម្រាប់​ជួយសង្គ្រោះ​ដល់​តំបន់​ដែល​មាន​បញ្ហា​ប្រឈម​។​

​លោក​ ​ញ៉ាញ់​ ​ជា​ប​ហ៊ង​ ​ប្រធានមន្ទីរ​ធនធានទឹក​ខេត្ត​កំពង់ស្ពឺ​ ​បាន​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​មន្ទីរ​ធនធានទឹក​ ​និងឧតុនិយម​បាន​ ​និង​កំពុង​នាំ​ទឹក​ពី​អាងស្តុកទឹក​ទៅកាន់​ផ្លូវជាតិ​លេខ៣បន្ត​ទៀត​តាមរយៈ​ប្រឡាយ​មេ​រលាំង​ជ្រៃ​ក្នុង​នោះ​ចរន្តទឹក​កំពុង​ហូរ​តាម​ប្រឡាយ​នានា​តាម​ដងផ្លូវ​ជាតិ​លេខ៤ដែរ​។​

​ក្រៅពី​នេះ​ ​មន្ទីរ​ក៏បាន​ត្រៀម​ធុង​ ​ទឹកម៉ាស៊ីន​បូមទឹក​ ​រថយន្ត​ដឹក​ទឹក​ទុកជា​ស្រេច​ដើម្បី​ជួយសង្គ្រោះ​តំបន់​ ​ដែល​ប្រឈម​ខ្វះខាត​ទឹក​ដោយ​ប្រើប្រាស់​ទឹក​ស្អាត​តែម្តង​ទៅ​ជូន​ពួកគាត់​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close