ក្រុមអ្នកសារព័ត៌មានអាមេរិក នឹងជួយបញ្ជាក់ ពីភាពស្អាត់ស្អំដល់ Huawei
នៅថ្ងៃទី៦ ខែមីនា ក្រុមហ៊ុន Huawei ស្រាប់តែអញ្ជើញអ្នកសារព័ត៌មានទៅទស្សនា ទីស្នាក់ការ និងត្រួតពិនិត្យមើលនូវបច្ចេកវិទ្យារបស់ក្រុមហ៊ុន ដែលអាមេរិកចោទប្រកាន់ថា ជាចារកិច្ចឲ្យរដ្ឋាភិបាលនោះ។
ក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតរបស់ចិន Huawei បានបើកទ្វារទីស្នាក់ការធំរបស់ក្រុមហ៊ុន ឲ្យអ្នកសារព័ត៌មានបរទេសចូលទស្សនា និងត្រួតពិនិត្យក្នុងពេលដែល ក្រុមហ៊ុនកំពុងតែវាយបកទៅលើកាណាដានិងអាមេរិក ដោយប្តឹងរដ្ឋាភិបាលប្រទេសទាំងពីរ។
ក្រុមហ៊ុន Huawei បានទិញទំព័រពាណិជ្ជកម្ម នៅលើសារព័ត៌មានធំៗ របស់អាមេរិក ឲ្យផ្សព្វផ្សាយ ផលិតផលរបស់ក្រុមហ៊ុន ក្នុងនោះមាន សារព័ត៌មាន Wall , New York , Washington Post…ជាសារសំខាន់មួយផ្ញើទៅកាន់រដ្ឋាភិបាល អាមេរិក ។
អគ្គនាយកក្រុមហ៊ុនហ៊ុន Huawei បានលើកឡើងថា «ប៉ុន្មានឆ្នាំចុងក្រោយនេះរដ្ឋាភិបាលអាមេរិក បានយល់ច្រឡំទៅលើក្រុមហ៊ុន ដូច្នេះយើងចង់ឲ្យប្រព័ន្ធផ្សព្វផ្សាយអាមេរិក បង្ហាញពីការពិត ឲ្យអាមេរិកបានដឹក ។
នៅថ្ងៃទី៦ខែមីនា នៅទីតាំងក្រុមហ៊ុន Huawei ធំបំផុតនៅប្រទេសចិន ក្នុងនោះមានកន្លែងពិសោធ ដែលមានបុគ្គលិក ៦មឺននាក់កំពុងធ្វើការ បានបើកទ្វាឲ្យអ្នកសារព័ត៌មានទៅពិនិត្យនិងផ្សព្វផ្សាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។