រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​អបអរសាទរ​ទិវាអន្តរជាតិ​នារី​ ​៨មីនា​

នៅ​សាលាខេត្ត​ព្រះសីហនុ​ ​កាលពី​ថ្ងៃទី៥​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​មន្ទីរ​កិច្ចការ​នារី​ ​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​រៀបចំ​អបអរសាទរ​ទិវាអន្តរជាតិ​នារី​ ​៨មីនា​ ​ខួប​លើក​ទី១០៨​ ​(​ ​០៨មីនា​ ​១៩១០​ ​-​ ​០៨​ ​មីនា​ ​២០១៩​)​ ​ក្រោម​ប្រធានបទ​ ​”​ ​លើកកម្ពស់​សមភាព​យេនឌ័រ​ ​និង​ការ​គាំពារ​សង្គម​ ​ដើម្បី​អភិវឌ្ឍ​ធន​ ​ធាន​មនុស្ស​ ​”​ ​ក្រោម​អធិបតី​ឯកឧត្ដម​ ​យន្ត​ ​មីន​ ​អភិបាល​ ​នៃ​គណ​អភិបាលខេត្ត​ព្រះសីហនុ​ ​និង​លោក​ជុំ​ទាវ​។​

​លោកស្រី​ ​សៅ​ ​កាន​ ​ប្រធានមន្ទីរ​កិច្ចការ​នារី​ ​មានប្រសាសន៍​ថា​ ​ទិវាអន្តរជាតិ​នារី​ ​៨មីនា​ ​ឆ្នាំ២០១៩​ ​ក្រសួងកិច្ចការនារី​ ​ក៏ដូចជា​មន្ទីរ​កិច្ចការ​នារី​ ​កំពុង​អនុវត្ត​លើកកម្ពស់​ស្ថានភាព​ ​និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​ ​លើ​គោលនយោបាយ​សមភាព​យេនឌ័រ​ ​និង​គោលនយោបាយ​ជាតិ​ ​ចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ ​ចាត់ទុក​ ​”​ស្ត្រីជា​ឆ្អឹងខ្នង​នៃ​សង្គមជាតិ​”​ ​ការ​លើកកម្ពស់​ស្ថានភាព​ ​តួនាទី​ ​ឋានៈ​របស់​ស្ត្រី​ក្នុង​គោលដៅ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពល​ ​រដ្ឋ​ ​ជាពិសេស​ស្ត្រី​ ​និង​កុមារ​ក្នុងស្មារតី​ទទួលខុសត្រូវ​ ​ក្រសួង​ ​ក៏ដូចជា​មន្ទីរ​បាន​ខិតខំ​អនុវត្ត​នូវ​សកម្មភាព​សំ​ខាន់​ៗ​ផ្អែក​តាម​ផែនការ​នារី​រតនៈ​ ​ដែល​មាន​ ​៥វិស័យ​ ​ដូចជា​ ​,​ស្ត្រី​និង​ក្មេង​ក្នុង​វិស័យ​អប់រំ​ ​,​ស្ត្រី​ក្នុង​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​,​ ​ស្ត្រី​ក្នុង​វិស័យ​កិច្ចការពារ​ផ្លូវច្បាប់​ ​,​ស្ត្រី​និង​កុមារ​ក្នុង​វិស័យ​សុខភាព​ ​,​ស្ត្រី​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​។

​​​លោកស្រី​ ​ហៀក​ ​ហ៊ី​មុ​ល្លី​ ​អភិបាលរងខេត្ត​ព្រះសីហនុ​ ​អាន​ព្រះរាជសារ​សម្ដេចព្រះ​មហាក្សត្រី​ ​នរោត្តម​ ​មុនីនាថ​ ​សីហនុ​ ​ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ​ក្នុង​ឱកាស​អបអរសាទរ​ខួប​លើក​ទី១០៨​ ​ទិវា​ ​អន្តរជាតិ​នារី​ ​៨មីនា​ ​ដើម្បីរំលឹក​ពី​វីរៈ​ភាព​ ​នៃ​ការ​តស៊ូ​របស់​នារី​ទូទាំង​សកលលោក​ ​ក្នុង​ការ​ទាមទារ​លើកកម្ពស់​សិទ្ធិ​សេរីភាព​ ​ប្រជាធិបតេយ្យ​ ​ការអនុវត្ត​ន៍​សិទ្ធិ​ស្មើភាព​រវាង​បុរស​ ​និង​ស្ត្រី​នៅក្នុង​សង្គម​ ​។​ ​តាម​គោលនយោបាយ​ជាតិ​ ​គាំពារ​សង្គម​របស់​រាជរដ្ឋាភិបាល​ ​ដឹកនាំ​ប្រទេសជាតិ​មាន​សន្តិភាព​ ​កិត្តិយស​ ​កិត្តិនាម​ ​នៅក្នុង​តំបន់​ក៏ដូចជា​នៅក្នុង​សកលលោក​ ​ប្រជារាស្ត្រ​មាន​សេចក្តី​សុខ​ ​វឌ្ឍនៈ​ភាព​ដូច​សម័យ​សង្គម​រាស្រ្តនិយម​។

​​

ឯកឧត្តម​ ​យន្ត​ ​មីន​ ​មានប្រសាសន៍​ស្វាគមន៍​ ​ទិវាអន្តរជាតិ​នារី​ ​៨មីនា​ ​ជា​ប្រវត្តិសាស្ត្រ​ ​ការ​លើកកម្ពស់​សមភាព​យេនឌ័រ​ ​និង​ផែនការ​សកម្មភាព​ជាតិ​ ​ស្តី​ពី​ការទប់ស្កាត់​អំពើ​ហិង្សា​លើ​ ​(​២០១៩​-​២០២៣​)​ ​ដែល​ជា​គោ​លន​យោ​ ​បាយ​ទាំង៣​ ​ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​ ​ស្ថាប័ន​ ​អង្គការ​សង្គម​ស៊ីវិល​ ​និង​ដៃគូ​អភិវឌ្ឍន៍​ ​។​ ​គោលការណ៍​សំខាន់​ទាំង៣​ ​មាន​ដូចជា​ ​ការ​ធ្វើ​ស្ថាប័ន​ ​នី​យក​ម្ម​ក្របខណ្ឌ​ផ្អែកលើ​សមភាព​យេនឌ័រ​ ​តាម​វិស័យ​នី​មួយ​ៗ​ ​។​ ​បង្កើន​ធនធានមនុស្ស​ ​និង​ធនធាន​ហិរញ្ញវត្ថុ​ ​ក្នុង​ការ​លើកកម្ពស់​សមភាព​យេនឌ័រ​នៅ​តាម​វិស័យ​ ​រដ្ឋា​ភិ​បា​លក៍​ដូចជា​វិ​ស័យ​ផ្សេង​ៗ​ទៀត​ ​។​ ​បង្កើត​ប្រព័ន្ធ​តាមដាន​ ​ត្រួតពិនិត្យ​មាន​លក្ខណៈ​សង្គតិភាព​ ​និង​ផ្តល់​គណនេយ្យ​ភាព​សាធារណៈ​ដល់​ស្ត្រី​ ​និង​ក្មេងស្រី​ ​។​ ​ដោយឡែក​ស្ត្រី​ក្នុង​ខេត្ត​ព្រះ​ ​សីហនុ​ ​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​សុខ​សន្តិភាព​ ​ស្ថេរ​ភាព​នយោបាយ​ ​កំណើន​សេដ្ឋកិច្ច​ជាតិ​រឹងមាំ​ ​កាត់បន្ថយ​ភាព​ក្រីក្រ​ ​និង​ការ​កែ​លម្អ​សេវា​សាធារណៈ​ ​។​ ​សមិទ្ធិ​ ​ផល​ទាំងនេះ​ឆ្លុះបញ្ចាំង​ពី​ការ​បេ​ជ្ញា​ចិត្ត​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​នៃ​ព្រះរាជា​ណា​ ​ចក្រ​កម្ពុជា​ ​ក្នុង​ការ​លើកកម្ពស់​យេនឌ័រ​និង​ពង្រឹង​អភិបាលកិច្ច​ល្អ​ ​និង​លទ្ធិប្រជាធិបតេយ្យ​ ​នៅ​ទូទាំង​ប្រទេស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close