វាយប្រហារ​សម្លាប់​មនុស្ស​ដល់ទៅ១៣៤នាក់​នៅ​ម៉ាលី​

​ខ្មាន់​កាំភ្លើង​បាន​បើក​ការវាយប្រហារ​ទៅលើ​ ​ពលរដ្ឋ​នៅ​តាម​បណ្តា​កសិដ្ឋាន​ស្ថិតនៅ​តំបន់​ភាគ​កណ្តាល​ប្រទេស​ម៉ាលី​ ​សម្លាប់​មនុស្ស​ ​១៣៤នាក់​។​ ​

​មន្ត្រី​ក្នុង​តំបន់​បាន​ឲ្យដឹង​ថា​ ​ខ្មាន់​កាំភ្លើង​ប្រដាប់​អាវុធ​ ​ស្លៀកពាក់​ដូចជា​ ​ក្រុម​បរបាញ់​ ​Donzo​ ​បាន​វាយប្រហារ​ទៅលើ​ពលរដ្ឋ​ស្លូត​ត្រង​ ​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​ដល់ទៅ១៣៤នាក់​។​

​ការវាយប្រហារ​កើតឡើង​ ​ក្នុង​ពេល​ដែល​ក្រុម​ប្រដាប់​អាវុធ​ ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ភេរវកម្ម​ ​អាល​កៃ​ដា​ ​និង​ ​IS​ ​ឆ្លៀត​ឱ​កាស់​វិវាទ​ជាតិ​សាស្ត្រ​នៅ​ម៉ាលី​បាន​បើក​ការវាយប្រហារ​ ​ពង្រីក​ទីតាំង​គ្រប់គ្រង​។​

​កាលពី​ថ្ងៃទី២៤ខែមីនា​ប្រធានាធិបតី​ម៉ាលី​ ​លោក​ ​Keita​ ​បានសម្រេច​ដក​ដំណែង​ ​មេបញ្ជាការ​ ​កងទ័ព​ ​ជើងគោក​ ​ក្រោយ​សោកនាដកម្ម​ខាងលើ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close