លទ្ធផលបោះឆ្នោតក្រៅផ្លូវការនឹងត្រូវប្រកាស់នៅថ្ងៃទី២៩ខែមីនាឆ្នាំ២០១៩
លទ្ធផលក្រៅផ្លូវការ (មិនមែនរបស់គណកម្មការរៀបចំការបោះឆ្នោត)បង្ហាញឲ្យឃើញថា គណបក្សភឿថៃទទួលបានកៅអីក្នុងសភា១៣៥ និងទទួលបានសំឡែងឆ្នោតសកល់ ៦,៩លានសន្លឹក។ ចំណែក គណបក្សPalang Pracharath វិញទទួលបានកៅអីក្នុងសភា ៩៨កៅអី ទទូលបានសំឡេងឆ្នោតសកល់ ៧,១ សន្លឹក ។ដូច្នេះគណបក្សរបស់លោកប្រាយុទ្ធចាន់អូចា មានសន្លឹកឆ្នោតសកល់ច្រើន ជាងគណបក្សភឿថៃ។
ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ គណបក្សទាំងអស់មិនមាន អាសនៈគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភីបាល។ រដ្ឋភិបាលថ្មីចាំបាច់ត្រូវតែបង្កើតឡើងដោយ ពហុបក្ស ជាមួយគណបក្សមានអាសនៈច្រើនក្នុងសភា ។ មកទលពេលនេះ គណបក្សភឿថៃមិនទាន់ទំនាក់ទំនងជាមួយគណបក្ស ផ្សេងទៀត ដើម្បីបង្កើតរដ្ឋាភិបាលនៅឡើយទេ។ គណបក្សភឿថៃអាចបង្កើនសម្ព័ន្ធមិត្តបានជាមួយគណបក្សអនាគត់ថៃ របស់មហាសេដ្ឋី Thanathorn Juangroongruangkit ដែលទទួលបាន៨០កៅអីក្នុងរដ្ឋសភា។ គណបក្សនេះមាន គោលនយោបាយប្រឆាំងនិងការដឹកនាំដោយយោធាដូចគ្នា។
ប៉ុន្តែគណបក្សលោកប្រាយុទ្ធចាន់អូចា អាចនឹងអូសទាញគណបក្សផ្សេងទៀត បានច្រើនជាងគណបក្សភឿថៃ ។ ប៉ុន្តែមកទល់ពេលនេះលទ្ធផល មិនទាន់ច្បាស់នៅឡើយទេថាតើគណបក្សណាមួយទទួលបានសំឡេងគាំទ្រខ្ពស់នោះឡើយ ។
នៅពេលនេះលទ្ធផលបោះឆ្នោតបណ្តោះអាសន្នរបស់គណកម្មការរៀបចំការបោះឆ្នោតថៃ ត្រូវបានព្យាពេល ជាបន្តបន្ទាប់ ដូចដែល នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា បានព្យាពេលបោះឆ្នោត អីចឹងដែរ រហូតដល់ព្រះមហាក្សត្រចេញបញ្ជារទៀតរៀបចំការបោះឆ្នោត ។
តាមច្បាប់លទ្ធផលបណ្តោះអាសន្ន និងត្រូវប្រកាស់នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៤ខែមីនា ប៉ុន្តែត្រូវពន្យាដល់ ម៉ោង១០ព្រឹកថ្ងៃទី២៥ខែមីនា ហើយបន្តពន្យាដល់ម៉ោង ២សៀលទៀត ។នៅទីបំផុត លទ្ធផលបណ្តោះអាសន្នក៏មិនត្រូវបានប្រកាស នោះឡើយ ដោយត្រូវពន្យាជាថ្មីទៀត រហូតដល់ ថ្ងៃទី ២៩ខែមីនាឆ្នាំ២០១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។