រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែ​នដីន​ ​ចុះ​ពិនិត្យ​និង​សិក្សា​ដើម្បី​រៀប​ចកែំ​លម្អ​ស្តា​នីយ៏​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ខេត្ត​ព្រះសីហនុ​

​នា​ព្រឹក​ថ្ងៃទី២៥​ ​ខែមីនា​ ​ឆ្នាំ២០១៩នេះ​ ​លោក​ ​ចេង​ ​ស្រុង​ ​ប្រធានមន្ទីរ​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​សំណង់​ ​និង​សុរិយោដី​ព្រះសីហនុ​ ​បាន​ចូលរួម​អមដំណើរ​ចុះ​ពិនិត្យ​ ​និង​ពិភាក្សា​ ​ដើម្បី​រៀបចំ​កែ​លម្អ​ ​ចំណុច​ខ្វះខាត​នានា​ ​និង​ទីលាន​ ​សម្ងួត​ភក់​ក្រុង​ព្រះសីហនុ​ ​របស់​ឯកឧត្តម​ ​ជា​ ​សុ​ផា​រ៉ា​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ ​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ​និង​ថ្នាក់ដឹកនាំ​ ​មន្រ្តី​ជំនាញ​នៃ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​និង​សំណង់​ ​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ ​ក្រសួងទេសចរណ៍​ ​ក្រសួងបរិស្ថាន​ ​និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​បាន​ចុះ​ពិនិត្យ​ ​និង​សិក្សា​ដើម្បី​រៀបចំ​កែ​លម្អ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ ​តម្លើង​ស្ថានីយ​បូមទឹក​កខ្វក់​ ​ដោះស្រាយ​សំរាម​តាម​ឆ្នេរ​ ​និង​តាម​ការដ្ឋាន​សំណង់​ ​កែ​លម្អ​ប្រព័ន្ធ​លូ​ ​បណ្ដាញ​ផ្លូវ​ ​និង​គ្រប់គ្រង​សំណង់​ ​ក្នុង​ខេត្ត​ព្រះសីហនុ​ ​។​ ​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​បន្ទាប់ពី​ចុះ​ពិនិត្យ​ ​និង​ពិភាក្សា​ដើម្បី​រៀបចំ​កែ​លម្អ​ ​ចំណុច​ខ្វះខាត​នានា​ ​ដែល​មាន​ ​ដូចជា​ ​រៀបចំ​កែ​លម្អ​ ​និង​ពង្រីក​បន្ថែម​សមត្ថភាព​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ ​និង​ទីលាន​ ​សម្ងួត​ភក់​ក្រុង​ ​ព្រះសីហនុ​ ​នៅ​លើ​ផ្ទៃដី​ ​ទំហំ​ ​១៦ហិ​ក​តា​ ​ដើម្បី​បង្កើន​សមត្ថភាព​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ពី​ ​៥៧០០​ ​ម៉ែត្រគូប​/​ថ្ងៃ​ ​ឱ្យ​កើន​ដល់​ ​២៥០០០​ ​ម៉ែត្រគូប​/​ថ្ងៃ​ ​ដោយ​បំពាក់​ប្រព័ន្ធ​ម៉ាស៊ីន​មេកានិច​ស្វ័យប្រវត្តិ​បន្ថែម​ ​គណៈកម្មាធិការ​ ​ជាតិ​គ្រប់គ្រង​ ​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ​(​គ​អ​ឆក​)​ ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​និង​អាជ្ញាធរ​ខេត្ត​ ​ព្រះសីហនុ​ ​រៀបចំ​ស្ថានីយ​បូម​បង្វែ​ទឹក​កខ្វក់​ ​កុំឱ្យ​ហូរ​ចូលក្នុង​សមុទ្រ​ចំនួន​ ​៤ទីតាំង​ ​គឺ​នៅ​ឆ្នេរ​ឯករាជ្យ​ ​អូរ​សំអាត​ ​ឆ្នេរ​សុខា​ ​និង​ឆ្នេរ​អូរ​ឈើទាល​ ​ដើម្បី​បូម​បង្វែ​ទឹក​កខ្វក់​ទាំងអស់​ ​ពីទី​តាំង​នេះ​បញ្ជូន​ ​ទៅ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ ​ដោយ​មិន​ឱ្យ​ហូរ​ចូល​សមុទ្រ​វិញទៀត​។​ ​ថវិកា​នេះ​ ​ជា​ចលនា​ពី​ឯកជន​ ​ដែល​ជា​ម្ចាស់​សណ្ឋាគារ​ខ្នាត​ធំ​រួមចំណែក​។​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ផ្លូវ​ ​លូ​ ​និង​ភ្លើង​ ​បំភ្លឺ​ជា​សាធារណៈ​ ​អនុវត្ត​ ​តាម​ផែនការ​រដ្ឋ​ ​ឯកជន​ចូលរួម​នៅ​តំបន់​ដែល​មាន​សណ្ឋាគារ​ធំៗ​ ​ដើម្បី​សម្រាល​ ​បន្ទុក​ ​ចំណាយ​របស់​រដ្ឋ​ ​ហើយក៏​ជា​សោភ័ណភាព​របស់​សណ្ឋាគារ​ក្នុង​ការ​ធ្វើ​អាជីវ​ ​កម្ម​ផង​ដែរ​។​

​ក្នុង​នោះ​ដែរ​ ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ ​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ​(​គ​អ​ឆក​)​ ​បាន​ឧបត្ថម្ភ​ម៉ាស៊ីន​ ​សម្អាត​ឆ្នេរ​ ​សមុទ្រ​ ​ដែល​មាន​សមត្ថភាព​ ​ផ្ទុក​សំរាម​ទំហំ​ ​១,៥០ម៉ែត្រគូប​ ​ក្នុង​នោះ២គ្រឿង​សម្រាប់​ ​ខេត្ត​ព្រះសីហនុ​ ​១គ្រឿង​ទៀត​ ​សម្រាប់​ខេត្ត​កែប​ ​និង​ខេត្តកំពត​។​ ​ចំពោះ​គ្រប់​សណ្ឋាគារ​ ​ភោជនីយដ្ឋាន​ ​និង​សំណង់​ទាំងអស់​ ​ត្រូវ​រៀបចំ​ឱ្យ​មាន​ ​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ ​មុននឹង​បង្ហូរ​ចូល​ទៅ​លូ​សាធារណៈ​។​ ​រាល់​ការដ្ឋាន​សំណង់​ ​អគារ​គ្រប់​ប្រភេទ​ ​ត្រូវ​ធ្វើ​របង​ហ៊ុំ​ ​ព័ទ្ធ​ការដ្ឋាន​កម្ពស់​យ៉ាងតិច​ ​២ម៉ែត្រ​ ​ដោយ​រៀប​ ​ចំ​ជើង​របង​ ​អំពី​បេតុង​កម្ពស់​យ៉ាងតិច​ ​៨០សង់ទីម៉ែត្រ​ ​ដើម្បី​កុំឱ្យ​ដី​ ​សំណល់រឹង​រាវ​ ​ហៀរ​ចេញពី​ការដ្ឋាន​ ​ទៅលើ​ផ្លូវ​ ​ចិញ្ចើម​ផ្លូវ​ ​ដី​ចំណី​ឆ្នេរ​ ​ព្រែក​ ​អូរ​ ​បឹង​ ​និង​ទី​សាធារណៈ​ ​ក្នុង​គោលដៅ​ធានា​សុវត្ថិភាព​សណ្ដាប់​ ​ធ្នាប់​ ​អនាម័យ​ ​សោភ័ណភាព​ ​និង​បរិស្ថាន​។​

​ជាមួយ​នេះ​ ​នៅក្នុង​លិខិត​លេខ​ ​១៣៤៩​ ​សជណ​.​ ​ជាមួយ​ ​គ្នា​នេះ​ ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី​ ​ជា​ ​សុ​ផា​រ៉ា​ ​ប្រធាន​គ​ណៈ​កម្មា​ជាតិ​គ្រប់គ្រង​ ​និង​អភិវឌ្ឍ​តំបន់​ ​ឆ្នេរសមុទ្រ​ ​កម្ពុជា​ ​បាន​រៀបចំ​ស្តារ​ប្រឡាយ​ ​ព្រែក​អូរ​ឈើទាល​ ​អូរ​សម្អាត​ ​និង​រៀបចំ​ដាំ​កូន​នាងនួន​ ​នៅ​មហាវិថី​ ​ទាំងអស់​ក្នុង​ក្រុង​ព្រះសីហនុ​។​ ​និង​ដាំ​កូន​កោងកាង​នៅ​ព្រែក​អូរ​ឈើទាល​ឡើងវិញ​ ​ជាមួយគ្នា​នេះ​រៀបចំ​ផ្លូវ​ ​ចញ្ចើម​ផ្លូវ​ ​ផ្លូវ​ថ្មើរជើង​ ​ផ្លូវ​សម្រាប់​ជិះកង់​ ​និង​ដាំ​ដើមឈើ​កែ​លម្អ​រសោភ័​ណ្ឌ​ភាព​និង​អភិវឌ្ឍ​បៃតង​នៅ​ក្រុង​ព្រះសីហនុ​អោ​យស​ក្ត័​សមជា​ទីក្រុង​ទេស​ចរ​ណ៏​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close