សំណុំរឿង​គ្រឿងញៀន​នៅ​រ៉ុ​ក​ ​សមត្ថកិច្ច​កំពុង​តាម​ចាប់​ប្រធាន​ផ្នែក​អន្ដរា​គមន៍​ ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​

លោកនាយ​ឧត្តមសេនីយ៍​ ​នេត​ ​សាវឿ​ន​ ​អគ្គស្នងការ​នគរបាល​ជាតិ​ ​បាន​ឲ្យ​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ដឹង​នៅ​ព្រឹក​ថ្ងៃទី២៦​ ​ខែមីនា​ ​ឆ្នាំ២០១៩នេះ​ថា​ ​ពាក់ព័ន្ធ​សំណុំរឿង​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក​ ​មកទល់​ពេលនេះ​ ​នគរបាល​បាន​ចាប់ខ្លួន​ជនសង្ស័យ៤នាក់​ហើយ​ ​ក្នុងចំណោម​ជនសង្ស័យ១៥នាក់​ ​ដែល​តុលាការ​ចេញដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ ​រួមមាន​ទាំង​ប្រធាន​ផ្នែក​អន្តរាគមន៍​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ផង​ដែរ​។​ ​

​លោក​ ​អីុវ​ ​ភារិ​ទ្ធ​ ​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ​បាន​ឲ្យដឹង​ថា​ ​ប្រធាន​ផ្នែក​អន្ដរា​គមន៍​ ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​ដែល​កំពុង​តាម​ចាប់ខ្លួន​នេះ​ឈ្មោះ​ ​ឡេង​ ​សុខ​គង់​ ​ហើយ​រហូតមកដល់​ពេលនេះ​កំពុងតែ​រត់គេច​ខ្លួន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close