ប្រឡាយទឹកកខ្វក់ហូរចូលទៅសមុទ្រចំណុចឆ្នេរសុខា ត្រូវបានបិទលែងឱ្យហូរចូលសមុទ្រទៀតហើយ
ការសម្រេចបិទនេះធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩បន្ទាប់ពីស្ថានីយ៍បូមទីIIIនៅចំណុចនេះបានបំពាក់ម៉ាស៊ីនបូមរួចរាល់ហើយដែរ។
លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការគ្រប់គ្រងប្រព័ន្ធលូប្រឡាយ អូរ បានមានប្រសាសន៍ថា មូលហេតុនៃការសម្រេចបិទទំនប់បង្ហៀរទឹកកខ្វក់នៅចំណុចឆ្នេរសុខាខាងលើនេះគឺដើម្បី ស្ទាក់ទឹកកខ្វក់តាមប្រឡាយខាងលើនេះហូរចូលទៅក្នុងស្ថានីយ៍បូមទឹកកខ្វក់ទី 3 ដើម្បីបូមបញ្ចូលទៅស្ថានីយ៍ចម្រោះនៅអូរឈើទាលធ្វើការច្រោះរួចបង្ហូរចេញទៅសមុទ្រ។ព្រោះការសាងសង់ស្ថានីយ៍បូមទឹកកខ្វក់បានរួចរាល់និងកំពុងដំណើរការសាកល្បង។
លោក ជាវ វិជ្ជាក់ បានគូសបញ្ជាក់បន្ថែមថា ជាគោលបំណងដ៍សំខាន់ ក្នុងកិច្ចការងារនេះគឺធ្វើយ៉ាងណាឈានទៅកាត់បន្ថយបរិមាណទឹកកខ្វក់ ដែលកន្លងមកបានរហូរចូលសមុទ្រឲ្យបានជាអតិបរមាចៀសវាងនាំឱ្យប៉ះពាល់ទៅដល់ឆ្នេរនិងទឹកសមុទ្រ។
ទោះយ៉ាងណា រដ្ឋបាលខេត្តព្រះសីហនុ មានរំពឹងថា អនាគត បញ្ហាទឹកកខ្វក់នៅខេត្តព្រះសីហនុ នឹងត្រូវដោះស្រាយបានហើយវានឹងលែងជាកង្វល់ធ្ងន់ធ្ងរដូចសព្វថ្ងៃនេះទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។