ម្ចាស់​រថយន្ត​ ​Range​ ​Rover​ ​ដែល​បុក​និស្សិត​ស្រី​ម្នាក់​ស្លាប់​កាលពី​ថ្ងៃម្សិលមិញ​ចូល​បំភ្លឺ​,​ ​ប្រភព​ថា​ ​ការ​បើក​បុក​នេះ​ ​ដោយសារ​មាន​ក្មេង​ប្រឡែង​គ្នា​នៅក្នុង​ឡាន​

​លោក​វរសេនីយ៍ឯក​ ​សែម​ ​គន្ធា​ ​នាយការិយាល័យ​ចរាចរណ៍​ ​ផ្លូវគោក​ ​រាជធានី​ភ្នំពេញ​ថ្លែង​ដោយ​ដឹង​នៅ​រសៀល​ ​ថ្ងៃទី២៧​ ​ខែមីនា​ ​ឆ្នាំ២០១៩នេះ​ថា​ ​ម្ចាស់​ ​រថយន្ត​ ​RANGE​ ​ROVER​ ​ពាក់​ផ្លាក​លេខ​ ​2AF​-​7777​ ​ឈ្មោះ​ ​យិន​ ​ហ្គិច​ ​បាន​ចូល​បំភ្លឺ​នៅ​ ​កន្លែង​សមត្ថកិច្ច​ ​តែ​មិនមែន​ជា​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរ​បុក​និស្សិត​ស្រី​ស្លាប់​នោះ​ទេ​ ​។​

​លោក​ ​សែម​ ​គន្ធា​ ​បន្ត​ថា​ពេលនេះ​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​ដោយ​ពុំ​ទាន់​សម្រេច​ ​យ៉ាងណា​នៅឡើយ​ទេ​ ​។​

​សូម​បញ្ជាក់​ថា​ ​ប្រភព​ព័ត៌មាន​ជាច្រើន​បញ្ជាក់​ថា​ ​អត្តសញ្ញាណ​អ្នកបើកបរ​ឡាន​រថយន្ត​ ​RANGE​ ​ROVER​ ​ពាក់​ផ្លាក​លេខ​ ​2AF​-​7777​ ​បុក​និស្សិត​ស្រី​ឆ្នាំទី៤ម្នាក់​ស្លាប់​យ៉ាង​វេទនា​នោះ​ ​គឺជា​កូនស្រី​ថៅកែ​សណ្ឋាគារ​ប្រេម​អិ​ចប្រេស​អង្គរ​ ​នៅ​ខេត្តសៀមរាប​ ​ដែល​មាន​ឪ​ពុក​ឈ្មោះ​យិន​ ​ហ្គិច​ ​ជាស​មា​ជិ​ក​ក្រុមប្រឹក្សា​ខេត្តសៀមរាប​ ​ហើយ​នារី​បង្កហេតុ​ឈ្មោះ​ ​យិន​ ​ម៉ា​ណា​ ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ​អ្នកបើកបរ​ ​មានកូន​ក្មេង​ពីរបី​នាក់​ប្រឡែង​គ្នា​និង​បេី​ក​បរ​ ​លឿន​ ​ជា​មូលហេតុ​ ​នៃ​ការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close