វៀតណាម​ចាប់បាន​ភ្លុក​ដំរី​ជាង៩តោន​

​ការ​ជួញដូរ​ភ្លុក​ដំរី​នៅតែ​បន្ត​កើតឡើង​បើ​ទោះបី​ ​មានការ​ហាមឃាត់​បែប​ណា​ក្តី​។​ ​ភ្លុក​ដំរី​ជាង​ ​៩តោន​ ​គឺ​ត្រូវ​បាន​ឈ្មួញ​នាំចូល​ពី​កុងហ្គោ​ ​ទៅកាន់​ទីក្រុង​ដា​នាង​ប្រទេស​វៀតណាម​។​

​មន្ត្រី​គយ​វៀតណាម​ ​នៅ​ថ្ងៃទី២៩​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​អះអាង​ថា​ ​ភ្លុក​ដំរី​ទាំង​ ​៩,១តោន​នេះ​ ​ត្រូវ​ឈ្មួញ​លួច​បង្កប់​នៅ​ពីក្រោម​គំនរ​ឈើ​ ​ហើយ​ដឹកជញ្ជូន​ចូល​មក​ប្រទេស​វៀតណាម​ ​។​ ​ក្រុម​ឈ្មួញ​បាន​ចាត់ទុក​ទឹកដី​វៀតណាម​ ​ជាទី​កន្លែង​ដ៏​ពិសិដ្ឋ​សម្រាប់​ចរាចរណ៍​ ​និង​បែងចែក​វត្ថុ​មានតម្លៃ​របស់​សត្វព្រៃ​ទៅកាន់​ប្រទេស​ផ្សេង​ៗ​ក្នុង​តំបន់​តំបន់​អាស៊ី​ ​។​ ​ច្បាប់​របស់​វៀតណាម​ ​បាន​រិត​បន្តឹង​ខ្លាំង​យ៉ាងណាក៏ដោយ​ ​តែ​ជា​រឿយ​ៗ​ ​ឈ្មួញ​នៅតែ​អាច​ចរាចរណ៍​ទំនិញ​ពួកគេ​ចូលក្នុង​ទីផ្សារ​ងងឹត​បាន​ដដែល​។​

​សូម​បញ្ជាក់​ថា​ ​ភ្លុក​ដំរី​នេះ​ ​នៅ​វៀតណាម​គេ​ប្រើប្រាស់​សម្រាប់​កែ​លម្អ​នៅ​តាម​ផ្ទះ​ ​ឬ​ច្នៃ​ធ្វើជា​គ្រឿងអលង្ការ​ ​លក់​ក្នុង​តម្លៃ​ខ្ពស់​ ​។​ ​ជាពិសេស​ភ្លុក​ដំរី​នេះ​ ​ត្រូវ​គេ​ប្រើ​ផ្សំ​ធ្វើជា​ឱសថ​បុរាណ​យ៉ាង​មានប្រសិទ្ធភាព​បំផុត​ ​។​ ​ភ្លុក​ដំរី​ទាំងនេះ​ ​មាន​ចែកចាយ​ទៅកាន់​ប្រទេស​ចិន​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close