ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​បញ្ចប់​ការ​ធ្វើអាជីវកម្ម​របស់​ក្រុមហ៊ុន​ផ្លូវដែក​ ​Royal​ ​Railway​ ​របស់​ឧកញ៉ា​ ​គិត​ ​ម៉េ​ង​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បានសម្រេច​ ​បញ្ចប់​ការ​ធ្វើអាជីវកម្ម​របស់​ក្រុមហ៊ុន​ ​Royal​ ​Railway​ ​Cambodia​ ​ក្នុង​ប្រតិបត្តិ​ការ​ផ្លូវដែក​នៅ​កម្ពុជា​ ​ដោយ​សម្រេច​ប្រគល់​ការគ្រប់គ្រង​ប្រតិបត្តិ​ការ​ផ្លូវដែក​ទៅ​ឲ្យ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​ជា​បណ្ដោះអាសន្ន​ ​ដើម្បី​រៀបចំ​នីតិវិធី​គ្រប់គ្រង​ដំណើរការ​ឡើងវិញ​។​

​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែកឯកជន​ ​លើក​ទី១៨​ ​នា​ព្រឹក​ថ្ងៃទី២៩​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​នៅ​វិមាន​សន្តិភាព​ ​សម្ដេច​តេជោ​បាន​មានប្រសាសន៍​ថា​ ​ក្រុមហ៊ុន​ ​Royal​ ​Railway​ ​Cambodia​ ​ជាទូទៅ​ ​មិនបាន​ពង្រឹង​សក្ដានុពល​របស់​ខ្លួន​ ​និង​មិនបាន​ដាក់​ទុន​លើ​ក្បាលរថភ្លើង​ ​ទូរថភ្លើង​ ​និង​គ្រឿងបរិក្ខារ​នានា​ ​ដើម្បី​បំពេញ​តម្រូវការ​របស់​ ​អតិថិជន​ ​ដែល​រួមមាន​ដូចជា​ ​ក្រុមហ៊ុន​ដឹកជញ្ជូន​ ​ក្រុមហ៊ុននាំចេញ​ ​និង​នាំចូល​ ​ពាណិជ្ជករ​ ​ក​ ​សិ​ករ​ ​និង​អ្នកដំណើរ​ជាដើម​។​ ​ជា​រឿយ​ៗ​មាន​រថភ្លើង​មួយចំនួន​ខូច​តាំង​មិន​ដំណើរការ​ ​ហើយ​ ​មិន​មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ការ​ជួសជុល​ថែទាំ​ ​និង​ការ​វិនិយោគ​បន្ថែម​ ​ដែល​ជាហេតុ​ធ្វើឲ្យ​មាន​ ​ការ​ខកខាន​ក្នុង​ការ​ដឹកទំនិញ​ឲ្យ​ទាន់ពេល​វេលា​ ​និង​ធ្វើឲ្យ​ការ​ផ្ដល់​សេវា​មាន​ភាព​មិន​ទៀងទាត់​។​

​ទាំងនេះ​ ​គឺជា​បញ្ហា​ប្រឈម​ធំ​ ​ដែល​ចាំបាច់​ត្រូវ​ដោះស្រាយ​ ​ដើម្បីឲ្យ​មានការ​រីកចម្រើន​លើ​សេ​ ​វា​ដឹកជញ្ជូន​តាមផ្លូវ​រថភ្លើង​នៅ​កម្ពុជា​ ​ហើយក៏​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ ​និង​ការ​រំពឹង​ទុក​ ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ​និង​ពាណិជ្ជករ​នានា​ ​ក្នុង​ការប្រើ​ប្រាស់​រថភ្លើង​ផង​ដែរ​។​

​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អះអាងបន្ថែម​ទៀត​ថា​ ​ការសម្រេច​ប្រគល់​ការគ្រប់គ្រង​ប្រតិបត្តិ​ការ​ផ្លូវដែក​ទៅ​ឲ្យ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ជា​បណ្ដោះអាសន្ន​ ​ដើម្បី​រៀបចំ​នីតិវិធី​គ្រប់​ ​គ្រង​ដំណើរការ​ឡើងវិញ​ ​គឺ​មុននឹង​ឈាន​ទៅដល់​ការ​ដាក់ឲ្យ​ដេញថ្លៃ​ជា​សាធារណៈ​ ​ជ្រើ​រើស​ក្រុមហ៊ុន​ដែល​មាន​សមត្ថភាព​ ​និង​បទពិសោធន៍​គ្រប់គ្រាន់​មក​សហការ​ជាមួយ​រាជរដ្ឋាភិបាល​ ​សំដៅ​ធ្វើឲ្យ​ប្រព័ន្ធ​ផ្លូវដែក​កម្ពុជា​មាន​លក្ខណៈ​ស្តង់​ដា​អន្តរជាតិ​ ​និង​មាន​លក្ខណៈ​ទំនើប​ជឿនលឿន​ ​សម្រាប់​ដឹកជញ្ជូន​ទំនិញ​ ​និង​អ្នកដំណើរ​ប្រកបដោយ​ភាព​ជឿជាក់​ ​សុវត្ថិភាព​ ​និង​តម្លៃ​សេវា​សមរម្យ​ ​ហើយ​ក្លាយជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ដ៏​សំខាន់​ ​ដែល​បង្កើត​នូវ​កាលានុវត្ត​ភាព​ថ្មី​ៗ​ជាច្រើន​ទៀត​សម្រាប់​ប្រជាជាតិ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close