កម្ពុជា​សម្រេច​លុបចោល​ថ្ងៃឈប់​សម្រាក​ចំនួន៧ថ្ងៃ​ ​ដោយ​ផ្ដើម​អនុ​វត​ន៍​ចាប់ពី​ឆ្នាំ២០២០ខាងមុខ​

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ប្រកាស​ថា​ ​កម្ពុជា​ ​នឹង​លុបចោល​ថ្ងៃឈប់​សម្រាក​បុណ្យ​ ​និង​ទិវា​ចំនួន៧ថ្ងៃ​ ​ដែល​ផ្ដើ​អនុវត្តន៍​ចាប់ពី​ឆ្នាំ២០២០ទៅ​ ​ដើម្បី​រួមចំណែក​ដល់​ការ​លើកកម្ពស់​ផលិតភាព​ ​និង​សម្រួល​ពាណិជ្ជកម្ម​របស់​កម្ពុជា​បន្ថែម​ទៀត​។​

​សម្ដេច​តេជោ​បាន​មានប្រសាសន៍​ថា​ ​លោក​ឧកញ៉ា​ ​វ៉ាន់​ ​សូ​អៀង​ ​ប្រធាន​សមា​គ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ​បាន​ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល​ពិចារណា​កាត់បន្ថយ​ថ្ងៃសម្រាក​បុណ្យ​ ​និង​ទិវា​។​ ​ជា​ការពិត​យើង​ពិនិត្យ​ឃើញថា​ ​ថ្ងៃឈប់​សម្រាក​ប្រចាំឆ្នាំ​នៅ​កម្ពុជា​មាន​ចំនួន​ច្រើនជាង​ប្រទេសជិតខាង​។​

​សម្តេច​តេជោ​បាន​បន្ត​ថា​ ​សម្រាប់​កម្ពុជា​នា​ពេល​កន្លងមក​ ​យើង​មាន​ថ្ងៃឈប់​សម្រាក​ពី២៨​ ​ទៅ៣០ថ្ងៃ​ ​ក្នុង​មួយឆ្នាំ​ ​នៅពេល​ដែល​ប្រទេសជិតខាង​ ​ដូចជា​ ​វៀតណាម​ ​មានតែ១៣ថ្ងៃ​ ​ប្រទេស​ឡាវ​មានតែ១២ថ្ងៃ​ ​ប្រទេស​ថៃ​មាន១៦ថ្ងៃ​ ​ប្រទេស​សិង្ហបុរី​មាន​ ​១១ថ្ងៃ​។​

​សម្ដេច​តេជោ​បាន​គូសបញ្ជាក់​បន្ថែម​ថា​ ​ការកាត់បន្ថយ​ចំនួន​ថ្ងៃឈប់​សម្រាក​ការងារ​នេះ​ ​គឺ​មិនមែន​មានន័យថា​ ​ជា​ការ​លុបបំបាត់​ចោល​នូវ​ពិធីបុណ្យ​ ​ព្រះរាជ​ពិធី​ ​និង​ទិវា​ជាតិ​ ​អន្តរជាតិ​ ​ដែល​រាជរដ្ឋាភិបាល​ ​និង​ប្រជាជន​កម្ពុជា​ ​តែងតែ​ប្រារព្ធ​ធ្វើ​យ៉ាង​ខ្ជាប់ខ្ជួន​កន្លងមក​នោះ​ទេ​ ​ក៏ប៉ុន្តែ​ចំ​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ពិធី​នោះ​ ​មន្ត្រី​រាជការ​ក្នុង​វិស័យ​សាធារណៈ​ ​និង​និយោជិត​ ​កម្មករ​ក្នុង​វិស័យ​ឯកជន​ទាំងអស់​ត្រូវ​បំពេញការងារ​ជា​ធម្មតា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close