គណៈ​បញ្ជាការ​ឯកភាព​ក្រុង​សៀមរាប​ ​សហ​ការណ៍​ជាមួយ​ក្រុម​ ​ការងារ​ពាក់​ពន្ធ័​ ​បន្ត​ធ្វើការ​រៀបចំ​សណ្តាប់​ធ្នាប់​ ​នៅ​បរិវេណ​ផា​ប​ស្ត្​រិត​ ​(​Pub​ ​street​)​ ​

​សៀមរាប​ ​៖​ ​កាល​ពី​សៀល​ថ្ងៃទី២៨​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ដោយមាន​ការណែនាំ​ ​លោក​ ​នួន​ ​ពុទ្ធា​រ៉ា​ ​អភិបាល​នៃ​គណៈ​អភិបាលក្រុង​សៀមរាប​ ​ក្រុមការងារ​រក្សា​សណ្តាប់​ធ្នាប់​សា​ធារ​ណះ​ ​នៃ​គណៈ​បញ្ជាការ​ឯកភាព​ក្រុង​សៀមរាប​ ​ដឹកនាំ​ដោយ​លោក​ ​ពៅ​ ​សា​រ៉ា​វុធ​ ​អភិបាលរង​ក្រុង​សៀមរាប​ ​បាន​សហ​ការណ៍​ជាមួយ​ក្រុមការងារ​នៃ​រដ្ឋបាល​ខេត្ត​ ​បាន​បន្ត​ចុះ​ធ្វើការ​រៀបចំ​សណ្តាប់​ធ្នាប់​ ​នៅ​បរិវេណ​ផា​ប​ស្ត្​រិត​ ​(​Pub​ ​street​)​ ​ក្នុង​ក្រុង​សៀមរាប​។​

​ក្រុមការងារ​ ​បាន​បាញ់​គំនូស​ ​កំណត់​ ​ចំណី​ផ្លូវ​ ​សម្រាប់​ ​ជា​ផ្លូវ​ដើរ​បណ្តោះអាសន្ន​ ​ក្នុង​តំបន់​បរិវេណ​ផាប់​ស្ទ្រី​ត​ ​និង​បរិវេណ​ត្រីកោណ​ ​ផង​ជូន​អ្នើ​ដើរ​ថ្មើរជើង​ផង​ដែរ​។​

​ការ​ចុះ​រៀបចំ​សណ្តាប់​ធ្នាប់​ ​នៅ​បរិវេណ​ផា​ប​ស្ត្​រិត​ ​(​Pub​ ​street​)​នា​ពេលនេះ​ ​គឺ​ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ ​ជាតិ​និង​អន្តរជាតិ​ ​ដែល​អញ្ជើញ​ ​មក​ទស្សនា​កំសាន្ត​ ​ក្នុង​ទទួល​ព្រឹត្តិ​ការណ៍​សៀមរាប​សង្ក្រាន្ត​ ​ឆ្នាំ២០១៩ក្នុង​ក្រុង​សៀមរាប​យើង​ ​នា​ពេល​ខាងមុខនេះ​។​

​តែ​យ៉ាងណាក៏ដោយ​ ​ការ​ចុះ​រៀបចំ​សណ្តាប់​ធ្នាប់​នេះ​ ​ក៏​មានការ​មិន​ពេញចិត្ត​ម្ចាស់ហាង​មួយចំនួន​នៅ​តំបន់​ផាប់​ស្រិត​ ​ដោយមាន​ហាង​មួយ​មិនបាន​ធ្វើតាម​ការណែនាំ​របស់​អាជ្ញាធរ​ឡើយ​ ​ដោយ​ដាក់​ម៉ាស៊ីនភ្លើង​របស់​ខ្លួន​នៅនឹង​ចិញ្ចើម​ផ្លូវ​តែម្តង​។​

​តាម​ប្រភព​ខ្លះ​ថា​ ​ម្ចាស់​ម៉ាស៊ីនភ្លើង​នេះ​ ​គឺ​របស់​ភោជនីយ​ដ្ឋាន​ថេម​ផល​ ​ដែល​អាង​អំណាច​ ​មិន​ស្តាប់​អាជ្ញាធរ​ណែនាំ​ឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close