ការ​ចុះ​រៀបចំ​សណ្តាប់​ធ្នាប់​នៅ​តំបន់​ផាប់​ស្រ្​ទីត​ ​រង​ការរិះគន់​ ​ក្រោយ​អាជ្ញាធរ​អនុវត្តន៍​មិន​ស្មើភាព​គ្នា​

​សៀមរាប​ ​៖​ ​ក្រុម​អាជីវករ​ដែល​ប្រកបរបរ​លក់ដូរ​នៅ​តំបន់​ផាប់​ស្រ្​ទីត​ ​បាន​ថ្លែង​រិះគន់​ចំពោះ​ក្រុម​អាជ្ញាធរ​ដែល​បាន​ចុះទៅ​រៀបចំ​សណ្តាប់​ធ្នាប់​ថា​ ​អនុវត្ត​មិន​ស្មើភាព​គ្នា​ ​ដោយ​អនុវត្ត​បានតែ​ចំពោះ​ក្រុម​អាជីវករ​ដែល​គ្មាន​អំណាច​ ​និង​គ្មាន​ផ្កាយ​ពាក់​នៅ​លើ​ស្មា​តែប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់​ថា​ ​ដើម្បី​ការពារ​ការ​កកស្ទះ​ចរាចរណ៍​នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​ ​ក៏ដូចជា​ដើម្បី​សោភ័ណ្​ឌ​ភាព​ ​និង​ការពារ​ហានិភ័យ​នោះ​ ​អាជ្ញាធរ​ខេត្តសៀមរាប​ ​បាន​ចុះ​ធ្វើការ​រៀបចំ​សណ្តាប់​ធ្នាប់​នៅ​បរិវេណ​តំបន់​ផាប់​ស្រ្​ទីត​ ​ដោយ​ក្នុង​នោះ​អាជ្ញាធរ​បាន​បាញ់​គំនូស​ ​កំណត់​ ​ចំណី​ផ្លូវ​ ​សម្រាប់​ជា​ផ្លូវ​ដើរ​បណ្តោះអាសន្ន​ ​ក្នុង​តំបន់​បរិវេណ​ផាប់​ស្ទ្រី​ត​ ​និង​បរិវេណ​ត្រីកោណ​ ​ដើម្បី​ជាទី​តាំង​ដើរ​ថ្មើរជើង​ផង​ដែរ​ ​ដោយ​អាជីវករ​ទាំងអស់​ត្រូវ​ទុក​ចិញ្ចើម​ផ្លូវ​សម្រាប់​ការ​ធ្វើដំណើរ​របស់​អ្នកថ្មើរជើង​។​

​យ៉ាងណាក៏ដោយ​ ​ក្នុង​ការ​រុះរើ​យក​ចិញ្ចើម​ផ្លូវ​សម្រាប់​អ្នកថ្មើរជើង​នេះ​ ​អាជ្ញាធរ​អនុវត្ត​បានតែ​ចំពោះ​អាជីវករ​ដែល​គ្មាន​ខ្នងបង្អែក​ ​និង​អំណាច​តែប៉ុណ្ណោះ​ ​ចំណែក​អ្នកមាន​អំណាច​ ​និង​បុណ្យសក្តិ​ធំ​ ​ដោយ​គេ​បាន​ទាំង​ដាក់​ម៉ាស៊ីន​ភ្លើង​ធំៗ​ដល់ទៅ២លើ​ចិញ្ចើម​ផ្លូវ​ ​តែ​អាជ្ញាធរ​មិន​ហ៊ាន​ឲ្យ​ដកចេញ​នោះ​ទេ​។​

​តាម​ប្រភព​ថា​ ​ហាង​ដែល​ដាក់​ម៉ាស៊ីនភ្លើង​បាំង​ផ្លូវ​ជិត​នោះ​ ​គឺជា​ហាង​ ​ថេម​ភល​ ​(​Temple​)​ ​ដែល​ថៅកែ​ជា​មន្រ្តី​ប៉ូលី​សពា​ក់​ផ្កាយ​ ​១​ ​ដ៍​មាន​ឥទ្ធិពល​ ​នៅ​ខេត្តសៀមរាប​ ​ហើយក៍​មាន​ហាង​ច្រើន​កន្លែង​ក្នុង​ក្រុង​សៀមរាប​ផង​ដែរ​ ​ដូចជា​ ​Temple​ ​ក្លឹប​ ​Primer​ ​ktv​ ​Temple​ ​sky​ ​Bar​ ​។​ ​ល​ ​។​

​តាម​ប្រភព​ថា​ ​ម្ចាស់ហាង​រូប​នេះ​ ​មិន​អនុញ្ញាត​ឲ្យ​ក្រុមការងារ​ចុះ​រៀបចំ​សណ្តាប់​ធ្នាប់​ដក​ម៉ាស៊ីនភ្លើង​របស់​ខ្លួន​ចេញ​នោះ​ទេ​ ​ដោយ​ថែមទាំង​បាន​គំរាម​ក្រុម​មន្រ្តី​ដែល​ចុះ​អនុវត្ត​ការងារ​ថែមទៀត​ផង​។​

​ការណ៍​នេះ​បាន​ធ្វើឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មហាជន​ ​ចំពោះ​អ្នកមាន​លុយ​ ​មានអំណាច​ ​មិនព្រម​ចូលរួម​អនុវត្ត​តាម​ការ​ជូនដំណឹង​របស់​អាជ្ញាធរ​ ​ក្នុង​ការ​កែប្រែ​សោ​ភណ្ឌ​ភាព​ ​និង​មុខមាត់​របស់​ខេត្តសៀមរាប​នោះ​ ​ហើយ​មហាជន​សង្ឃឹមថា​ ​អាជ្ញាធរ​នឹង​អនុវត្ត​ការងារ​នេះ​ឲ្យបាន​សម្រេច​ ​ដោយ​មិន​គួរ​អនុវត្ត​បានតែ​អ្នក​គ្មាន​អំណាច​បុណ្យសក្តិ​នោះ​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close