សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ បងប្អូនកម្មករ-កម្មការិនី អាចឈប់សម្រាកបានរយៈពេល៤ថ្ងៃ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញផ្សាយកាលពីចុងសប្តាហ៍កន្លងទៅនេះ បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ កម្មករ និយោជិតទាំងអស់ អាចឈប់សំរាករយៈពេល៤ថ្ងៃ ពោលគឺថ្ងៃទី១៤-១៥-១៦ និងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ដោយមានប្រាក់ឈ្នួល។
ជាមួយគ្នាក្រសួងក៏បានបញ្ជាក់ដែរថា ក្នុងករណីចាំបាច់បំផុតដែលសហគ្រាស គ្រឹះស្ថាន មិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួនបានក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវសម្របសម្រួលជាមួយកម្មករនិយោជិតឲ្យមានការស្ម័គ្រចិត្ត ព្រមទាំងបែងចែកឲ្យមានពេលវេលា និងថ្ងៃឈប់សម្រាកបុណ្យបានសមស្រប។
ក្នុងនោះ កម្មករ និយោជិត ដែលធ្វើការថ្ងៃឈប់បុណ្យចូលឆ្នាំខ្មែរនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។