អ៊ុយក្រែនរៀបចំបោះឆ្នោតជុំទីពីរ ក្រោយគ្មានអ្នកឈ្នះគ្រប់ចំនួនអាចបង្កើតរដ្ឋាភីបាលបាន
បើទោះអតីតតារាកំប្លែង ដ៏ល្បីល្បាញរបស់អ៊ុយក្រេន នាំមុខយ៉ាងឆ្ងាយនៅក្នុងការបោះឆ្នោត កន្លងមក តែ លោកមិនមានសំឡេងគាំទ្រគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភីបាលនោះឡើយ ។ ទាំងនោះហើយបានគណៈកម្មការរៀបចំការបោះឆ្នោតត្រៀម បោះឆ្នោតជុំទីពីរ។ប្រជេង មួយទល់មួយរវាង អតីតតារាកំប្លែងនិង ប្រធានាធិបតី ។
តាមការលើកឡើងរបស់ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត អ៊ុយក្រែន(CEC)លោក Tetiana Slipachuk បានបញ្ជាក់ឲ្យដឹងថា លទ្ធផលបណ្តោះអាសន្នផ្លូវការបង្ហាញឲ្យឃើញថាមិនមានបេក្ខភាព ណាមួយ ក្នុងចំណោមបេក្ខភាព ទាំង៣៩ ទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ដើម្បីបង្កើតរដ្ខាភីបាលឡើយ ។
តាមលទ្ធផលបណ្តោះអាសន្ន បង្ហាញឲ្យឃើញថា តារាសម្តែង លោក Volodymyr Zelensky និង ប្រធានាធិបតី Petro Poroshenko ទទួលបានការគាំទ្រខ្ពស់ជាងគេ នឹងបន្តចូលរួមប្រគួតប្រជេងបោះឆ្នោតជុំទីពីរ ។
តាមច្បាប់ អ៊ុយក្រែន ប្រសិនបើមិនមានបេក្ខភាពណាមួយទទួលបានជ័យជំនៈនៅក្នុងការបោះ ឆ្នោតលើកទីមួយ បេក្ខភាពនាំមុខទាំងពីររូប នឹងបន្តចូលប្រជេងនៅក្នុងការបោះឆ្នោតវគ្គពីរ ដេលត្រូវធ្វើឡើងនៅថ្ងៃទី២១ខែមេសា ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។