អភិបាល​រាជធានី​ភ្នំពេញ​ណែនាំ​ឲ្យ​មន្ដ្​រី​ជំនាញ​ក្រុង​ ​បង្កើត​ក្រុមការងារ​បច្ចេកទេស​សិក្សា​លំអិត​អំពី​ការស្ថាបនា​ផ្លូវ​ក្រោម​ដី​ ​កាត់​ផ្លូវជាតិ​លេខ១​

​ភ្នំពេញ​ ​៖​ ​លោក​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​នៅ​ព្រឹក​ថ្ងៃទី២​ ​មេសា​ ​នេះ​ ​បាន​ណែនាំ​ឲ្យ​មន្ដ្​រី​ជំនាញ​ ​រាជធានី​ភ្នំពេញ​ ​និង​មន្ទីរ​សាធារណៈ​ការ​ ​ត្រូវ​បង្កើត​ក្រុមការងារ​ ​បច្ចេកទេស​ ​ដែល​មាន​សមាសភាព​ជា​ស្ថាប័ន​ពាក់ព័ន្ធ​ ​ដើម្បី​ធ្វើការ​សិក្សា​ជា​កញ្ចប់​ ​ឲ្យបាន​ម៉ត់ចត់​ ​មុននឹង​ធ្វើការ​សាងសង់​ផ្លូវ​ក្រោម​ដី​ ​កាត់​ផ្លូវជាតិ​ ​លេខ១​ ​ត្រង់​ចំណុច​ឆ្លងកាត់​ ​មុ​ខ​វត្ដ​និរោធ​ ​ច្បារអំពៅ​ ​ដោយ​ត្រូវ​គិត​ពី​ផល​ប៉ះពាល់​សណ្តាប់​ធ្នាប់​ ​និង​ការ​កកស្ទះ​ចរាចរ​ជាដើម​។​

​លោក​ថា​ ​គោលដៅ​របស់​យើង​ ​ត្រូវ​បំរើ​ប្រជាពលរដ្ឋ​ ​និង​ការ​អភិវឌ្ឍ​ ​ដូច្នេះ​ត្រូវតែ​សិក្សា​ឲ្យបាន​ត្រឹមត្រូវ​មុន​ចាប់ផ្តើម​ ​និង​ការ​សុំ​គោល​ ​ការណ៍​ពី​រាជរដ្ឋាភិបាល​ ​ដោយ​ត្រូវ​សិក្សា​ជា​កញ្ចប់​តែម្តង​ ​ដោយក្រុម​ការងារ​បច្ចេកទេស​នេះ​ ​មាន​តំណាង​មក​ពី​ក្រសួង​រៀបចំ​ដែនដី​,​ ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​,​ ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ ​និង​អង្គការ​ ​JICA​ ​ជាដើម​។​

​លោក​បញ្ជាក់​ទៀត​ថា​ ​គ្មាន​គំរោង​ណាមួយ​ដែល​ទទួល​បានការ​គាំទ្រ​រាប់​សតវត្ស​នោះ​ទេ​ ​គឺ​អ្វី​ៗ​វា​នឹង​មានការ​ប្រែប្រួល​ទៅតាម​កំណើន​ប្រជាពលរដ្ឋ​ ​និង​តំរូវការ​ជាត់​ស្ដែង​។​ ​តែ​ទោះបី​យ៉ាងណា​ ​ក្នុងនាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​លោក​បាន​គាំទ្រ​គំរោង​ការ​នេះ​។​

​លោក​ ​ឃួង​ ​ស្រេង​ ​បាន​បញ្ជាក់​ថា​ ​ក្រោយពី​សិក្សា​លំអិត​រួចរាល់​ហើយ​ ​គម្រោង​នេះ​ ​សំណើសុំ​គោលការណ៍​ស្ថាបនា​ផ្លូវ​ក្រោម​ដី​ដោយ​ភ្ជាប់​ពី​ ​ទីតាំង​ផ្សារ​ទំនើប​ ​PH​ ​ECO​ ​MALL​ ​ទៅ​ផ្លូវជាតិ​លេខ១​ ​ផ្នែក​ក្រោម​ដី​ស្ថិតនៅ​ភូមិ​បឹង​ឈូក​ ​សង្កាត់​និរោធ​ ​ខណ្ឌ​ច្បារអំពៅ​ ​ដែល​ស្នើ​ឡើង​ដោយ​លោក​ឧកញ៉ា​ ​ថៃ​ ​ជា​ហួត​ ​ម្ចាស់​បុរី​ប៉េង​ហួត​ ​ដែល​ផ្លូវ​នេះ​មាន​ប្រវែង១៩៥ម៉ែត្រ​ ​ទទឹង៧ម៉ែត្រ​។​ ​ការសិក្សា​ត្រូវ​ធ្វើជា​កញ្ចប់​សំរាប់​តំបន់​បឹង​ឈូក​ទាំងមូល​តែម្តង​ ​ដោយ​គិត​ពី​ផល​ប៉ះ​ ​ពាល់​ជាពិសេស​ ​ប្រពន្ធ័​ចរាចរ​ណ៏​ ​លើ​កំណាត់ផ្លូវ​ជាតិ​លេខ១ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close