ប្លន់​ធនាគារ​នៅ​ប្រេស៊ីល​ ​ប៉ូលិស​បង្ក្រាប​ទាន់ពេល​ជនសង្ស័យ១១ត្រូវ​បាញ់សម្លាប់​

​មាន​ករណី​ប្លន់​ធនាគារ២កន្លែងនៅ​ក្នុង​ប្រទេស​ប្រេស៊ីល​ ​ ​ដោយក្រុម​ចោរប្លន់​មាន​គ្នា​ប្រមាណ២៥នាក់​ ​។​ ​កម្លាំង​ប៉ូលិស​ក៏បាន​ទៅដល់​កន្លែង​កើតហេតុ​ទាន់ពេល​វេលា​ ​ហើយក៏​បាន​ប៉ះ​ទង្កិច​គ្នា​ដោយ​អាវុធ​ ​យ៉ាង​សហាវ​។​ ​នៅទីបំផុត​ ​ក្រុម​ចោរប្លន់​ ​១១នាក់​ត្រូវ​ប៉ូលិស​បាញ់សម្លាប់​ ​។​

​ចំណែកខាង​ប៉ូលិស​វិញ​ ​ពុំ​មាន​នរណា​ម្នាក់​រង​របួស​ ​ឬ​ត្រូវ​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​នេះ​ទេ​ ​ជនសង្ស័យ៣នាក់​ថែមទៀត​ត្រូវ​ចាប់ខ្លួន​ ​។​នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ស្នងការ​ប៉ូលិស​ទីក្រុង​ ​Sao​ ​Paulo​ ​បាន​បញ្ជាក់​ថា​ ​ក្រុម​ជនពាល​ទាំងនោះ​ ​បម្រុង​នឹង​បំផ្ទុះ​ទូ​ ​អេ​ធី​អឹម​ ​ដែល​មួយ​ទីតាំង​គឺ​នៅ​កៀក​នឹង​ស្ថានីយ​ប៉ុស្តិ៍​ប៉ូលិស​តែម្តង​ ​មុន​ពេល​ដែល​ប៉ូលិស​ទៅដល់​ ​។​

​ប្រតិបត្តិ​ការ​របស់​ប៉ូលិស​បាន​តតាំង​ជាមួយ​ក្រុម​ពាល​ទាំងនោះ​ ​ដេញ​ប្រមាញ់​ពាសពេញ​ទីក្រុង​ ​Guararema​ ​ដែល​ជាទី​ប្រជុំជន​មួយ​មាន​មនុស្ស​រស់នៅ​ប្រហែល២៨,០០០នាក់​ ​ហើយ​មាន​ចម្ងាយ​ប្រហែល៨០គីឡូម៉ែត្រ​ ​ភាគ​ខាងជើង​ទីក្រុង​ ​Sao​ ​Paulo​ ​ប្រទេស​ប្រេស៊ីល​ ​។​

​ប៉ូលិស​បាន​បន្ត​ទៀត​ថា​ ​បាន​រឹបយក​កាំភ្លើង​យ៉ាងតិច៧ដើម​,​ ​គ្រាប់​ផ្ទុះ​ ​និង​អាវកាក់​ការពារ​គ្រាប់​កាំភ្លើង​ផង​ដែរ​ ​។​ ​ក្រុម​ចោរ​ទាំងនោះ​ប្រើ​រថយន្ត​ការពារ​គ្រាប់​ប្រហែល៥គ្រឿង​ ​នៅក្នុង​សកម្មភាព​ប្លន់​ធានា​គារ​នេះ​ ​។​ខាង​ធនាគារ​ ​Santander​ ​និង​ធនាគារ​ ​Banco​ ​do​ ​Brasil​ ​មិនបាន​បញ្ជាក់​អំពី​ចំនួន​លុយ​ប៉ុន្មាន​ដែល​ត្រូវ​បាត់បង់​ ​ដោយសារ​ក្រុម​ចោរប្លន់​នៅពេល​នេះ​ទេ​ ​។​

​សូម​បញ្ជាក់​ថា​ ​ឧក្រិដ្ឋ​កម្ម​ដ៏​សម្បូរ​បែប​កើតឡើង​នៅក្នុង​ប្រទេស​ប្រេស៊ីល​ក្នុង​មួយឆ្នាំ​កន្លងមក​ហើយ​នេះ​ ​ស្លាប់​មនុស្ស​ជាង៦០,០០០នាក់​ ​។​ ​ប៉ូលិស​ត្រូវ​គេ​ចោទ​ថា​ ​ជា​អ្នកមាន​បាតដៃ​ប្រឡាក់ឈាម​,​ ​ការ​សម្លាប់​មនុស្សក្រៅ​ប្រព័ន្ធ​ច្បាប់​ ​ហើយនិង​អំពើ​ហិង្សា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close