ក្រោយប្រកាសហៅរបស់សម្តេចនាយករដ្ឋមន្រ្តី លោក លឺ ឡាយស្រេង បានត្រឡប់មកដល់កម្ពុជាហើយ
ក្រោយការប្រកាសឲ្យត្រឡប់មកវិញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសន្យាថា នឹងមិនយកទោសពៃរ៍នោះ លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ នេះ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា កាលពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ សម្តេចតេជោ មានប្រសាសន៍ជាសាធារណៈថា នឹងគ្មានការចោទប្រកាន់ទៅលើរូប លោក លឺ ឡាយស្រេង ទេ ហើយបានប្រាប់ទៅអាជ្ញាធរនិងសមត្ថកិច្ចកុំអោយចាប់ចងរូបគាត់ទៀតផង។ ការប្រកាសនេះ គឺក្រោយពីសម្តេចបានឃើញ ព័ត៌មានតាមបាងកកប៉ុស្ត៍ ដែលលោក លឺ ឡាយស្រេង បានអំពាវនាវសុំការសណ្តោសលើកលែងពី សម្តេចតេជោ ដើម្បីបានវិលត្រឡប់ចូលមករស់នៅនៃជីវិតចុងក្រោយក្នុងប្រទេសកំណើត។
លោក លឺ ឡាយស្រេង បានរត់គេចពីប្រទេសកម្ពុជា កាលពីពីរឆ្នាំមុន ក្រោយពីការភ័យខ្លាចពីការចាប់ខ្លួន បន្ទាប់ពីការសន្ទនារបស់លោកតាមទូរស័ព្ទ ដែលប្រមាថព្រះមហាក្សត្រ ត្រូវបានបែកធ្លាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។