ខែមីនា​ ​អគ្គនាយក​ដ្ឋាន​ពន្ធ​ដា​ប្រមូល​ពន្ធ​បាន​ជិត៥រយ​លាន​ដុល្លារ​អាមេរិក​

លោក​ ​គង់​ ​វិបុល​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​ ​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធ​ដា​ ​បាន​គូសបញ្ជាក់​ថា​ ​សម្រាប់​ខែមីនា​ ​ឆ្នាំ២០១៩​ ​ចំណូល​ពន្ធ​-​អាករ​ ​ដែល​អគ្គនាយក​ដ្ឋាន​ពន្ធ​ដា​ប្រមូល​បាន​ ​មាន​ចំនួន​ជាង​ ​១៩០៤ប៊ី​លាន​រៀល​ ​ឬ​ប្រមាណ​ជាង​ ​៤៧៦លាន​ដុល្លារ​អាមេរិក​។​

​ចំណូល​នេះ​ ​ស្មើនឹង​ ​២០,៨០ភាគរយ​ ​នៃ​ផែនការ​ប្រចាំឆ្នាំ​ ​ហើយ​បើ​ប្រៀបធៀប​នឹង​ចំណូល​ពន្ធ​-​អាករ​ ​ប្រចាំខែ​មីនា​ ​ឆ្នាំ២០១៨​ ​គឺ​កើនឡើង​ចំនួន​ ​១១៨ប៊ី​លាន​រៀល​ ​ឬ​ប្រមាណ​ជាង​ ​២៩លាន​ដុល្លារ​អាមេរិក​ ​ស្មើនឹង​ ​៦,៦១ភាគរយ​។​

​ដោយឡែក​បើ​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធ​ដា​បាន​បង្ហាញថា​ ​ក្នុងរយៈពេល៣ខែ​ដើមឆ្នាំ២០១៩នេះ​ ​អគ្គនាយក​ដ្ឋាន​ពន្ធ​ដា​ប្រមូល​ពន្ធ​បាន​ ​៣៣៣៩ប៊ី​លាន​រៀល​ ​ឬ​ប្រមាណ​ ​៨៣៤លាន​ដុល្លារ​អាមេរិក​ ​កើនឡើង​ប្រមាណ១២ភាគរយ​ ​ធៀប​នឹង​ឆ្នាំ២០១៨​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close