យប់មិញ ភ្លើងឆេះឃ្លាំងស្ទុកឥវ៉ាន់មួយកន្លែងនៅខណ្ឌដូនពេញ
កាលពីវេលាម៉ោង៣ និង៣០នាទីរំលងអធ្រាត្រថ្ងៃទី១០ ខែមេសា នេះ មានអគ្គិភ័យមួយបានកើតឡើងនៅឃ្លាំងស្តុកទំនិញមួយកន្លែងស្ថិតនៅផ្លូវលេខ៦៣ កែងផ្លូវ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមសម្ដីកម្មករដែលស្នាក់នៅក្នុងឃ្លាំងស្តុកឥវ៉ាន់ខាងលើបានប្រាប់ឲ្យដឹងថា ដំបូងឡើយផ្ដើមចេញពីទុស្សេខ្សែរភ្លើងក្នុងឃ្លាំងខាងលើ ហើយពួកគាត់ក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យជាច្រើនបំពង់មកធ្វើការបាញ់ពន្លត់ ក៏ប៉ុន្តែដោយសារឥវ៉ាន់ក្នុងឃ្លាំងខាងលើសុទ្ធសឹងជាឥវ៉ាន់ដែលគួរឲ្យឆាប់ឆេះ ទើបពួកគាត់មិនអាចគ្រប់គ្រងបាន ក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានយករថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់តែម្ដង ។
ជាមួយគ្នានោះ សមត្ថកិច្ចក៏បានចេញរថយន្តពន្លត់មកបាញ់ពន្លត់ចំនួន៣គ្រឿង ដោយបានបាញ់ពន្លត់យ៉ាងយកចិត្តទុកដាក់ រហូតបាញ់អស់ទឹកចំនួន២ឡានក៏គ្រប់គ្រងស្ថានការបានតែម្ដង។
ក្នុងករណីគ្រោះអគ្គីភ័យនេះ ពុំមានមនុស្សរងរបួសនោះទេ ដោយគ្រាន់តែខូចខាតសម្ភារៈក្នុងឃ្លាំងមួយចំនួនធំតែប៉ុណ្ណោះ ហើយសមត្ថកិច្ចសមត្ថកិច្ចក៏មិនទាន់អាចសនិដ្ឋានគិតជាតម្លៃអស់ប៉ុន្មាននោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។