ថ្ងៃចូលឆ្នាំថ្មីនេះ ស៊ិនទ្រីនឹងផ្អាកការប្រមូលសំរាម៤ថ្ងៃ
តាមការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញឲ្យដឹងថា ក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ បងប្អូនកម្មករ-កម្មការិនី របស់ក្រុមហ៊ុនស៊ិនទ្រី នឹងត្រូវបានឈប់សំរាកដើម្បីជួបជុំគ្រួសារ ដូច្នេះអំឡុងពេលនៃការឈប់សំរាកនេះ ការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមក្នុងរាជធានីភ្នំពេញ នឹងត្រូវអនុវត្តមិនពេញលេញរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។
ដូច្នេះ ដើម្បីថែរក្សាសោភណភាព អនាម័យបរិស្ថានរាជធានីភ្នំពេញ រដ្ឋមន្រ្តីរាជធានីភ្នំពេញ ស្នើដល់ម្ចាស់លំនៅដ្ឋានក្នុងរាជធានីភ្នំពេញទាំងអស់យោគយល់ ដោយកុំបញ្ចេញសំរាមមកដាក់នៅតាមដងផ្លូវសាធារណៈ នៅក្នុងអំឡុងពេលដែលការផ្តល់សេវាមិនបានពេញលេញនេះ ដោយសូមរក្សាទុកដាក់សំរាមរបស់ខ្លួនឲ្យបានត្រឹមត្រូវ នៅក្នុងទីតាំងរៀងៗខ្លួនជាបណ្តោះអាសន្នសិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។