កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់អនុវត្តការងារបន្ត
រាជធានីភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង និងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់អនុវត្តការងារបន្ត នាព្រឹកថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំរបស់នាយកដ្ឋាន។
ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីលោក លោកស្រីអនុប្រធាន នាយ នាយរងការិយាល័យ នាយផ្នែក និងមន្ត្រីពាក់ព័ន្ធការងារជំនាញ នៃនាយកដ្ឋានផងដែរ។
ក្នុងឱកាសនោះដែរ ក៏មានមតិចូលរួមរបស់លោក លោកស្រីអនុប្រធាន នាយ នាយរងការិយាល័យ នាយផ្នែក និងមន្ត្រីជំនាញ ក្រោយពីមាន មតិលើកឡើង របស់សមាជិកអង្គប្រជុំ ការសុំកែតម្រូវចំណុចមួយចំនួន របស់ការិយាល័យនីមួយៗ ឯកឧត្តមប្រធាននាយកដ្ឋាន បានមានប្រសាសន៍ដឹកនាំ នូវក្នុងចំណុចចន្លោះ ដែលត្រូវរក្សាទុក ឬកែតម្រូវ រួមមានការគ្របគ្រងអាវុធ សូមឲ្យការិយាល័យ ក១ មានជារបាយការណ៍ និងសូមឲ្យការិយាល័យទាំងអស់យកចិត្តទុកដាក់ បន្តរួមសហការគ្នា ពីមួយទៅមួយ ទើបការងារមានប្រសិទ្ធភាព។
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះផងដែរ ឯកឧត្តមក៏បានជូនពរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់មានសុខភាពល្អ សុខសុវត្ថិភាព និងជោគជ័យរាល់ភារកិច្ច និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណ កុំបីឃ្លាងឃ្លាតឡើយ។ ឆ្លៀតក្នុងឱកាសនោះដែរ លោក លោកស្រីអនុប្រធាន នាយ នាយរង ការិយាល័យ នាយផ្នែក និងមន្ត្រីជំនាញ នៃនាយកដ្ឋាន ក៏បានប្រគល់នូវវត្ថុអនុស្សាវរីយ៍ និងជូនពរដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង និងជាប្រធាននាយក ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ខាងមុខនេះទទួលបាននូវសុខភាពល្អ និងបំពេញភារកិច្ច ដែលថ្នាក់ដឹកនាំដាក់ជូនប្រកបដោយជោគជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។