ថ្នាំលើសឈាម៤ប្រភេទអាចបង្កឲ្យកើតជំងឺមហារីកបាន ក្រសួងប្រកាសប្រមូលត្រឡប់មកវិញ
ក្រសួងសុខាភិបាលកម្ពុជាបានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទាក់ទងមកក្រសួង ប្រសិនបើប្រទះឃើញថ្នាំព្យាបាលជំងឺលើសសម្ពាធឈាមឈ្មោះ Losartan ដែលថ្នាំនេះតម្រូវឲ្យប្រមូលពីទីផ្សារវិញ ព្រោះតែវាមានផ្ទុកសារជាតិគីមី NMBA លើសកម្រិតស្តង់ដារដែលច្បាប់បានអនុញ្ញាត និងអាចបង្កឲ្យមានជំងឺមហារីក។
ថ្នាំលើសសម្ពាធឈាមទាំងបួនប្រភេទនោះរួមមាន HYPERTEN Tablet, Losagen Tablet, LOSARTAS Tablet, LANZAAR Tablet។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ថ្នាំទាំងនេះ ពុំមានចុះបញ្ជីការនៅប្រទេសកម្ពុជាឡើយ តែយ៉ាងណា បើបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញ សូមទាក់ទងមកកាន់ទូរស័ព្ទលេខ 011 574 787 ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។