ទេសចរ​ជាង៤លាន​នាក់​ចូលរួម​កម្សាន្ត​ក្នុង​ព្រឹត្តិ​ការណ៍​សង្រ្កាន្ត​ ​និង​តាម​រមនីយ​ដ្ឋាន​នានា​ក្នុងរយៈពេល៣ថ្ងៃ​ ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​

របាយការណ៍​របស់ក្រ​សួង​ទេសចរណ៍​បាន​បង្ហាញថា​ ​ក្នុងរយៈពេល៣ថ្ងៃ​ ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ ​ដែល​ទើប​បញ្ចប់​ទៅ​ថ្មី​ៗ​នេះ​ ​មាន​បងប្អូន​ប្រជា​ពរ​ដ្ឋ​ ​និង​ទេសចរ​អន្តរជាតិ​ ​ចូលរួម​កំសាន្ត​ក្នុង​ព្រឹត្តិ​កា​រណ៍​សង្ក្រាន​ ​និង​តាម​រមនីយ​ដ្ឋាន​ទេសចរណ៍​ ​ប្រមាណ​ ​ជាង​ ​៤លាន​នាក់​ ​ដោយ​មិនទាន់​គិតដល់​បងប្អូន​ប្រជាពលរដ្ឋ​ ​ដែល​នាំគ្នា​កំសាន្ត​តាម​វត្តអារាម​ ​សាលារៀន​ ​តាម​ភូមិ​ ​ប្រមាណ​ ​ជាង៣លាន​នាក់​ទៀត​ទេ​។​

​ចំនួន​នេះ​មាន​ ​កើនឡើង​ ​៦៧.០២​%​ ​ក្នុង​នោះ​ ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ ​៤.៦៣៩.៣៤១​ ​នាក់​ ​កើនឡើង​ ​៦៦.៤០​%​,​ ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ ​៨៣.១២៣​ ​នាក់​ ​កើនឡើង​ ​៩៨.២៧​%​។​

​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា​ ​តួលេខ​ខាងលើ​គឺ​គ្រាន់តែ​ជា​ការ​ប៉ាន់ស្មាន​ជំហាន​ដំបូង​សម្រាប់​គោលដៅ​ទេសចរណ៍​សំ​ខាន់​ៗ​ ​និង​តាម​ទី​កន្លែង​ប្រា​រ​ព្វ​ព្រឹត្តិ​ការណ៍​សង្ក្រាន្ត​សំ​ខាន់​ៗ​ ​ដោយ​មិនទាន់​គិត​ពី​ចំនួន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​គោលដៅ​បន្ទាប់បន្សំ​នានា​ដូចជា​វត្តអារាម​ ​សាលារៀន​ ​ភូមិ​ ​ឃុំ​ ​ស្រុក​ ​និង​ទីប្រជុំជន​នានា​ ​ដែល​មាន​ចំនួន​មិន​តិច​ជាង​ ​៣​ ​លាន​នាក់​ទេ​សម្រាប់​រយៈពេល​ ​៣ថ្ងៃនេះ​បន្ថែម​ពីលើ​ចំនួន​ខាងលើ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close