៤ថ្ងៃ​ ​ក្នុង​ឱកាស​ចូលឆ្នាំ​ថ្មី​ ​ស្លាប់៥២នាក់​ ​របួស១៨៣នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

​យោង​តាម​របាយការណ៍​បាន​ឲ្យដឹង​ថា​ ​ក្នុងរយៈពេល៤ថ្ងៃ​ ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ​ដោយ​គិត​ពី​ថ្ងៃទី១៣​ ​ដល់​ថ្ងៃទី១៦​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ទូទាំង​ប្រទេស​ចំនួន១០៩លើក​ ​ដោយ​ក្នុង​នោះ​បណ្តាល​ឲ្យ​ស្លាប់​ចំនួន៥២នាក់​ ​របួសធ្ងន់១៣៦នាក់​ ​និង​របួសស្រាល៤៧នាក់​។​ ​ចំនួន​នេះ​ ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១៨​ ​កើនឡើង​ចំនួន២០នាក់​។​

​បើ​តាម​របាយការណ៍​ ​ក្នុងចំណោម​គ្រោះថ្នាក់​ទាំង១០៩លើក​នេះ​ ​គ្រោះថ្នាក់​ដោយ​ម៉ូតូ​និង​ម៉ូតូ​ចំនួន៣១លើក​,​ ​ម៉ូតូ​និង​រថយន្ត​តូច៣៨លើក​,​ ​ម៉ូតូ​និង​រថយន្ត​ធំ៣លើក​,​ ​ម៉ូតូ​ដួល​ខ្លួនឯង៧លើក​,​ ​ម៉ូតូ​និង​ផ្សេង​ៗ១២លើក​,​ ​ម៉ូតូ​និង​ថ្មើរជើង៤លើក​,​ ​រថយន្ត​តូច​និង​រថយន្ត​តូច៤លើក​,​ ​រថយន្ត​តូច​ក្រឡាប់១លើក​,​ ​រថយន្ត​តូច​និង​រថយន្ត​ធំ២លើក​,​ ​រថយន្ត​តូច​និង​ថ្មើរជើង២លើក​,​ ​រថយន្ត​តូច​និង​ផ្សេង​ៗ៣លើក​,​ ​រថយន្ត​ធំ​បុក​របាំង​ផ្លូវ១លើក​ ​និង​គោយន្ត​ក​រឡា​ប់១លើក​។​

​ចំណែក​រាជធានី​-​ខេត្ត​ដែល​មាន​គ្រោះថ្នាក់​ ​និង​រងគ្រោះ​ច្រើនជាង​គេ​ ​មាន​ខេត្ត​កំពង់ឆ្នាំង៦លើក​ ​ស្លាប់៦នាក់​ ​របួស៨នាក់​,​ ​កំពង់ស្ពឺ​ ​៣លើក​ ​ស្លាប់៥នាក់​,​ ​កណ្តាល៤លើក​ ​ស្លាប់៤នាក់​ ​របួស១០នាក់​,​ ​ត្បូងឃ្មុំ២លើក​ ​ស្លាប់៤នាក់​ ​របួស២នាក់​,​ ​ភ្នំពេញ១៧លើក​ ​ស្លាប់៤នាក់​ ​របួស២០នាក់​,​ ​ពោធិ៍សាត់១២លើក​ ​ស្លាប់៣នាក់​ ​របួស២២នាក់​,​ ​ក្រចេះ៤លើក​ ​ស្លាប់៣នាក់​ ​របួស៦នាក់​ ​និង​បន្ទាយមានជ័យ៣លើក​ ​ស្លាប់២នាក់​ ​របួស៨នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close