សមត្ថកិច្ច​កំពុង​សាកសួរ​អធិការរង​ខណ្ឌដង្កោ២រូប​ ​និង​ប៉ូលិស​ម្នាក់​ ​ករណី​វៃ​មន្ត្រី​ជាប់​កិច្ចសន្យា​ ​ACU​

​នៅ​ព្រឹក​ថ្ងៃទី១៨​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​នេះ​ ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​កំពុង​សាកសួរ​អធិការរង​ខណ្ឌដង្កោ២រូប​និង​ប៉ូលិស​ម្នាក់​ ​តាម​ពាក្យ​បណ្តឹ​ងរ​បស់​មន្ត្រី​ជាប់​កិច្ចសន្យា​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​ACU​ ​ករណី​វៃ​ទាត់​ធាក់​យ៉ាង​ព្រៃផ្សៃ​ ​។​ ​នេះ​បេី​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ​ ​។​ ​

​សូម​បញ្ជាក់​ថា​ ​នគរបាល​ខណ្ឌដង្កោ​ទាំងនេះ​ ​បាន​ព្រួត​គ្នា​ប្រើ​អំពើ​ហិង្សា​យ៉ាង​ព្រៃផ្សៃ​លើ​មន្ត្រី​ជាប់​កិច្ចសន្យា​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​ACU​ ​បណា្តល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ ​នៅក្នុង​វត្ត​ព្រែក​ថ្លឹង​ ​ស្ថិតនៅ​ភូមិ​ព្រែក​ថ្លឹង​ ​សង្កាត់​ព្រែក​កំពឹស​ ​ខណ្ឌដង្កោ​ ​កាលពី​យប់​ថ្ងៃទី៩​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ដោយសារតែ​រឿង​យល់​ច្រឡំ​ក្នុង​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ ​។​ ​

​ជនរងគ្រោះ​ឈ្មោះ​ ​ឃឹម​ ​ខុម​ ​ភេទប្រុស​ ​អាយុ៦៤ឆ្នាំ​ ​រស់នៅ​ភូមិ​ព្រែក​រទាំង​ ​សង្កាត់​ព្រែក​កំពឹស​ ​ខណ្ឌដង្កោ​ ​ជាម​ន្ត្រី​ជាប់​កិច្ចសន្យា​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​ ​

​ចំណែក​ក្រុម​មន្ត្រី​ប៉ូលិស​ដែល​ព្រួត​គ្នា​ប្រើ​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​មាន​ដូចជា​ ​១​.​ ​លោក​វរសេនីយ៍ទោ​ ​នាក់​ ​ណា​រ៉ូ​ ​អធិការរង​ទទួលការ​ងារ​ចរាចរណ៍​ខណ្ឌដង្កោ​។​ ​២​.​ ​លោក​វរសេនីយ៍ត្រី​ ​ជុំ​ ​រដ្ឋា​ ​អធិការរង​ទទួលការ​ងារ​សណ្ដាប់ធ្នាប់​។​ ​៣​.​ ​លោក​អនុសេនីយ៍ទោ​ ​ម៉េ​ត​ ​រតនា​ ​មន្ដ្​រី​នគរបាល​ចរាចរណ៍​ ​និង​មន្ត្រី​ប៉ូលិស​មួយចំនួន​ទៀត​។​ ​

​សកម្មភាព​នេះ​ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​ព្រៃផ្សៃ​របស់​ប៉ូលិស​ខណ្ឌដង្កោ​ ​ព្រោះ​ខ្លួន​ជា​អ្នក​អនុវត្ត​ច្បាប់​ ​បែរជា​ប្រព្រឹត្ត​អំពើ​បំពានច្បាប់​។​

​ទាក់ទង​ករណីនេះ​ ​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​ ​នេត​ ​សាវឿ​ន​ ​អគ្គស្នងការ​នគរបាល​ជាតិ​ ​ថ្លែងប្រាប់​សារព័ត៌មាន​ថា​ ​នឹង​ត្រួតពិនិត្យ​លើ​ករណីនេះ​ ​ហើយ​បើ​មាន​ពិតប្រាកដ​មែន​ ​នឹង​ដាក់​វិន័យ​នគរបាល​ ​ឬ​ចាត់វិធានការ​តាមច្បាប់​។​ ​

​នាយ​ឧត្តមសេនីយ៍​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ​”​ឲ្យតែ​មាន​ពាក្យ​បណ្តឹ​ងយើ​ងនឹង​ចាត់ការ​ត្រួតពិនិត្យ​តាម​វិន័យ​នគរបាល​ ​ឬក៏​តាមច្បាប់​វិធានការ​តាមច្បាប់​បើ​មាន​ពិត​ប្រា​កដ​ចឹង​មែន​”​”​។​

​នៅក្នុង​ពាក្យបណ្ដឹង​របស់​លោក​ ​ឃឹម​ ​ខុម​ ​ដែល​បាន​ដាក់​ទៅ​លោក​ឧត្តមសេនីយ៍ឯក​ ​ស​ ​ថេត​ ​អគ្គស្នងការ​រង​នគរបាល​ជាតិ​ ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​គឺ​បាន​ប្ដឹង​មន្ត្រី​នគរបាល​ជា​អធិការរង​នគរបាល​ខណ្ឌដង្កោ​ ​និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ដង្កោ​ចំនួន៤រូប​ ​ពី​បទ​ប្រើ​អំពើ​ហិង្សា​ ​កាលពី​យប់​ថ្ងៃទី៩​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​នៅ​វត្ត​ព្រែក​ថ្លឹង​ ​សង្កាត់​ព្រែក​កំពឹស​ ​ខណ្ឌដង្កោ​ ​រាជធានី​ភ្នំពេញ​។​

​លោក​ ​ឃឹម​ ​ខុម​ ​ជា​ជនរងគ្រោះ​បាន​រៀបរាប់​ថា​ ​ករណីនេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង៨​ ​យប់​ថ្ងៃទី៩​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ស្ថិតនៅ​វត្ត​ព្រែក​ថ្លឹង​ ​សង្កាត់​ព្រែក​កំពឹស​ ​ខណ្ឌដង្កោ​។​ ​ជនរងគ្រោះ​បាន​ចោទ​ទៅលើ​មន្ត្រី​នគរបាល​ចំនួន៥នាក់​ ​ក្នុង​នោះ​អធិការរង​ម្នាក់​មានឈ្មោះ​ ​នាក់​ ​ណា​រ៉ូ​ ​និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ដង្កោ៤រូប​ផ្សេងទៀត​។​

​ជនរងគ្រោះ​បាន​ឲ្យដឹង​ដែរ​ថា​ ​នៅ​យប់​ថ្ងៃកើត​ហេតុ​ ​ខណៈ​លោក​កំពុង​បើករថយន្ត​ម៉ាក​ ​Prius​ ​តាមផ្លូវ៥០ម៉ែត្រ​ ​ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ ​Prius​ ​បើក​មក​កៀរ​ ​រថយន្ត​លោក​ ​នាំឲ្យមាន​ការខូចខាត​ ​ប៉ុន្តែ​លោក​មិនបាន​តាម​រថយន្ត​នោះ​ទេ​ ​ដោយ​បើក​លឿន​ពេក​។​ ​ភ្លាម​ៗ​នោះ​ស្រាប់តែ​មាន​នគរបាល​មួយ​ក្រុម​ខាងលើ​ ​មាន​ទាំង​រថយន្ត​ ​និង​ម៉ូតូ​ផង​ប្រហែល៦គ្រឿង​ ​បាន​បើក​ដេញ​ពីក្រោយ​រហូត​តាម​រថយន្ត​លោក​ទាន់​ ​នៅក្នុង​វត្ត​ព្រែក​ថ្លឹង​ ​រហូត​ប្រើ​ហិង្សា​យ៉ាងដំណំ​ ​មិន​សួររក​ហេតុផល​ ​បើ​ទោះ​គាត់​បាន​សុំ​អង្វរ​ ​និង​សុំ​ឲ្យ​សួរនាំ​រកខុសត្រូវ​សិន​ក៏ដោយ​។​

​សម្រាប់​សកម្មភាព​ប្រើ​ហិង្សា​នេះ​ ​ជនរងគ្រោះ​សុំ​ឲ្យ​ផ្តន្ទា​ទោស​យ៉ាងធ្ងន់ធ្ងរ​តាមច្បាប់​ ​និង​ទាមទារ​សំណង​ចំនួន៥ម៉ឺន​ដុល្លារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close