ចាប់ពីថ្ងៃស្អែក សីតុណ្ហភាពអាចនឹងឡើងចន្លោះពី ៣៧-៤០អង្សាសេ
ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី១៩ ខែមេសា ទៅ ឥទ្ធិពល នៃជ្រលងសម្ពាធទាប នឹងចុះខ្សោយ ដោយនឹងធ្វើឲ្យបណ្តាខេត្តមួយចំនួនមានភ្លៀងកក់ខែចុះខ្សោយ និងអាចកន្លែងខ្លះស្ទើរតែគ្មានទាំងស្រុង។
ដោយឡែកសីតុណ្ហភាពអតិបរិមា នឹងបន្តកើនឡើងក្នុងចន្លោះពី៣៧ ទៅ៤០អង្សាសេ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏ស្នើឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់ ព្រោះរយៈពេលអន្តរកាលមិនទាន់ឆ្លងផុតទៅរកប្រក្រតីភាពឡើងវិញនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។