ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​ ​ស្ទឹង​បត់​-​បាន​ណង​អៀង​ ​និង​ផ្លូវ​រថភ្លើង​កម្ពុជា​-​ថៃ​ ​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​នៅដើម​សប្តាហ៍​ក្រោយ​

​នៅ​ថ្ងៃទី២២​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ពោល​គឺ​នៅដើម​សប្តាហ៍​ក្រោយនេះ​ ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​ ​ស្ទឹង​បត់​-​បាន​ណង​អៀង​ ​និង​ផ្លូវ​រថភ្លើង​កម្ពុជា​-​ថៃ​ ​នឹង​តភ្ជាប់​គ្នា​ហើយ​ ​ក្រោម​អធិបតី​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ឯកឧត្តម​ ​ឧត្តមសេនីយ៍​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា​ ​នាយក​រដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រ​ថៃ​។​

​យោង​តាមរបៀប​វារៈ​ដែល​ត្រូវ​ផ្សព្វផ្សាយ​ដោយ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​នៅ​ថ្ងៃ​នោះ​ ​មានកម្ម​វិធី​ចំនួន៤​។​

​ក្នុង​នោះ​រួមមាន​ ​១​-​ ​ពិធី​ចាក់​បេតុង​តភ្ជាប់​មុខតំណ​ស្ពាន​ ​មិត្តភាព​កម្ពុជា​-​ថៃ​(​ស្ទឹង​បត់​-​បាន​ណង​អៀន​)​,​ ​២​-​ ​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​ ​និង​ផ្លូវ​តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ៥​,​ ​៣​-​ ​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ប្រតិបត្តិ​ការ​រួមគ្នា​លើ​ការ​ដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ​និង​ពិធី​ប្រគល់​-​ទទួល​ក្បាលរថភ្លើង​ ​(​DMU​)​ ​អំណោយ​របស់​រាជរដ្ឋាភិបាល​ ​ព្រះរាជាណាចក្រ​ថៃ​ ​ជូន​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ ​៤​-​ ​នាយក​រដ្ឋមន្ត្រី​ ​នៃ​ប្រទេស​ទាំងពីរ​ ​នឹង​ជិះ​រថភ្លើង​រួមគ្នា​ពី​ស្ថានីយ​បាន​ខ្ល​ង​លឹ​ក​ ​មក​ស្ថានីយ​ប៉ោយប៉ែត​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close