អភិបាលក្រុង​ប៉ោយប៉ែត​ ​ត្រូវ​ផ្លាស់​ប្តូរ​ហើយ​នៅ​ព្រឹកមិញ​នេះ​

​អភិបាលក្រុង​ប៉ោយប៉ែត​ ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ហើយ​នៅ​ព្រឹកមិញ​នេះ​ ​ក្រោយ​ពិធី​បាន​ធ្វើឡើង​ក្រោម​អធិបតី​ ​លោក​ ​សួន​ ​បវរ​ ​អភិបាលខេត្ត​បន្ទាយមានជ័យ​។​

​យោង​តាម​ប្រកាស​ ​លោក​ ​គាត​ ​ហ៊ុល​ ​ដែល​ជា​ចៅសង្កាត់​ផ្សារ​កណ្តាល​ ​នៃ​ក្រុង​ប៉ោយប៉ែត​ ​ត្រូវ​បាន​តែងតាំង​ជា​អភិបាលក្រុង​ប៉ោយប៉ែត​ថ្មី​ ​ជំនួស​លោក​ ​សាន​ ​ស៊ាន​ហូ​ ​អភិបាលក្រុង​ប៉ោយប៉ែត​ចាស់​ ​ដែល​ត្រូវ​បាន​ចូល​និ​វត្តិ​ន៍​។​

​ក្នុង​ឱកាស​នោះ​ ​លោក​ ​សួន​ ​បវរ​ ​អភិបាលខេត្ត​បន្ទាយមានជ័យ​ ​បាន​ប្រាប់​ទៅដល់​អភិបាលក្រុង​ប៉ោយប៉ែត​ដែល​ឡើង​មក​កាន់​តំណេ​ង​ថ្មី​ ​ត្រូវ​ខិតខំ​បំរើ​ ​និង​ស្រាវជ្រាវ​ឲ្យបាន​ស៊ីជម្រៅ​ ​នូវ​ការ​ថ្នាំងថ្នាក់​ ​តម្រូវការ​ ​សំណូមពរ​ ​និង​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​ ​ជៀសវាង​ការ​ប្រកាន់​បក្ខពួក​ ​ដើម្បីឲ្យ​មាន​វិធានការ​ឆ្លើយតប​ ​និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​អោយ​មានប្រសិទ្ធភាព​ ​តម្លាភាព​ ​និង​យុត្តិ​ធ​ម៍​។

​ក្នុង​នោះ​អភិបាលក្រុង​ប៉ោយប៉ែត​ថ្មី​ ​រួម​ទាំង​មន្ត្រី​សាធារណៈ​ ​មន្ត្រី​រដ្ឋបាល​ ​មន្ត្រី​នគរបាល​ ​សមត្ថកិច្ច​ពាក់ព័ន្ធ​ ​ក៏​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ក្រម​សីល​ធ​ម៍​ ​វិជ្ជាជីវៈ​ ​ដោយ​គោរព​ស្រឡាញ់​ ​និង​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។​ ​ថ្នាក់ដឹកនាំ​អង្គភាព​នី​មួយ​ៗ​ ​ត្រូវ​ធ្វើការ​តាមដាន​ ​ត្រួតពិនិត្យ​ជាប្រចាំ​ ​នូវ​មន្ត្រី​រាជការ​ ​កងកម្លាំង​ដែល​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​ខ្លួន​ ​រួម​ទាំង​សកម្ម​ភាប​ការពារ​ ​អត្តចរិត​ ​កាយវិការ​ ​ពាក្យសំដី​ ​ត្រូវ​អនុវត្ត​ឲ្យបាន​ត្រឹមត្រូវ​ ​នូវ​តួនាទី​ ​ភារកិច្ច​ ​ក្នុង​ការ​បំរើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​។​

​ជាមួយគ្នា​នេះ​ ​លោក​ ​សួន​ ​បវរ​ ​ក៏បាន​កោតសរសើរ​ស្នាដៃ​អភិវឌ្ឍន៍​របស់​លោក​ ​សាន​ ​ស៊ាន​ហូ​ ​អភិបាលក្រុង​ប៉ោយប៉ែត​ចាស់​ ​ដែល​ខិតខំ​ធ្វើអោយ​ក្រុង​ប្រែ​មុខមាត់​ថ្មី​ ​ផ្លូវ​ ​ថ្នាល់​ ​បញ្ហា​អនាម័យ​ ​ការងារ​មនុស្ស​ធ​ម៍​ ​និង​ស្នា​ដៃ​ផ្សេង​ៗ​ ​ជាពិសេស​ ​ការសាងសង់​រង្វង់​មូល​ប៉ោយប៉ែត​ឋាន​សួ​គ៍​ ​ដែល​កំពុង​ដំណើរ​សាងសង់​ ​និង​ធ្វើឲ្យ​មានការ​គាំទ្រ​ពីសំណាក់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close