បោះឆ្នោត​នៅ​ឥណ្ឌូ​នេ​ស៊ី​ ​បេក្ខភាព​ប្រធានាធិបតី​ទាំងពីរ​រូប​ប្រកាស​ទទួល​បាន​ជ័យ​ជំ​នៈ​ដូចគ្នា​

​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​លោក​ ​Joko​ ​Widodo​ ​អាច​នឹង​បន្ត​ដឹកនាំ​ប្រទេស​នៅ​អាណា​ត្តិ​ទីពីរ​ជា​បន្ត​ទៀត​ ​ក្រោយ​ ​លទ្ធផល​បណ្តោះអាសន្ន​ ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃទី១៧ខែមេសា​ ​ឃើញថា​លោក​ ​Joko​ ​Widodo​ ​នាំមុខ​ ​គូប្រជែង​។​

​ជាមួយគ្នា​នោះ​ ​គណបក្ស​ប្រឆាំង​ដឹកនាំ​ដោយ​លោក​ ​Prabowo​ ​Subianto​ ​ក៏បាន​ប្រកាស​ថា​ ​ខ្លួន​ទទួល​បាន​ជ័យ​ជំ​នៈ​ ​ដោយមាន​សន្លឹកឆ្នោត​សកល​គ្រាំ​ទ្រ​ខ្ពស់​ ​។​ ​ចំណុច​ទាំងនោះ​ហើយ​ ​អាច​នឹង​មានការ​ប្រឈមមុខ​ដាក់គ្នា​កាន់តែ​តានតឹង​ ​ហើយ​តុលាការ​អាច​នឹង​ចូលរួម​នៅក្នុង​ការ​ដោះស្រាយ​។​

​វិវាទ​ក្រោយ​ការបោះឆ្នោត​ ​ពិបាក​នឹង​ដោះស្រាយ​ដោយ​សំឡេង​គាំទ្រ​ ​បេក្ខភាព​ទាំងពីរ​រូប​ ​ប្រហាក់​ប្រហែលគ្នា​ ​។​ ​ស្ថានភាព​អាច​នឹង​បញ្ចប់​បាន​ដូច​កាលពី​ឆ្នាំ២០១៤​ ​ដោយពេល​នោះ​តុលាការ​បាន​ចូលរួម​ដោះស្រាយ​ ​បញ្ហា​ប្រឈមមុខ​។​

​តាល​លទ្ធផល​ ​បណ្តោះអាសន្ន​លោក​ ​Widodo​ ​ទទួល​បាន​សំឡេង​គាំទ្រ៥៤ភាគរយ​នាំមុខ​គូប្រជែង​លោក​ ​Prabowo​ ​ពី៧​-​១១ភាគរយ​។​ ​ប៉ុន្តែ​លោក​ ​Prabowo​ ​វិញ​និយាយ​ថា​ ​តាល​លទ្ធផល​ស្ទង​មតិ​ ​លោក​ទទួល​បាន​សន្លឹកឆ្នោត​ចាប់ពី៥២​-​៥៤ភាគរយ​។​

​ប្រធានាធិបតី​ ​វី​ដូ​ដូ​ ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ​លទ្ធផល​បោះឆ្នោត​ ​បង្ហាញ​ឲ្យ​ឃើញថា​លោក​ទទួល​បាន​ជ័យ​ជំ​នៈ​បន្ត​ដឹកនាំ​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​លំដាប់​ទី៤លើ​ពិភពលោក​ ​។​ប៉ុន្តែ​លោក​ស្នើ​ឲ្យ​អ្នកគាំទ្រ​ ​រង​ចាំ​ការប្រកាស​លទ្ធផល​ជា​ផ្លូវការ​ពី​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​។​

​សូម​បញ្ជាក់​ថា​ ​ប្រជា​ជន​ឥណ្ឌូ​នេ​ស៊ី​ប្រហែល១៩៣លាន​នាក់​មាន​សិទ្ធិ​ទៅ​បោះឆ្នោត​។​ ​ប្រទេស​នេះ​ ​ប្រជាជន​កាន់​សាស​នា​មូស្​លី​ម​ច្រើន​បំផុត​ក្នុង​ពិភពលោក​ ​បានសម្រេច​យក​ថ្ងៃទី១៧​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ​ ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​របស់​ខ្លួន​ ​តែមួយ​ថ្ងៃ​គត់​ ​។​ ​លទ្ធផល​ជា​ផ្លូវការ​ ​គណៈកម្មការ​បោះឆ្នោត​ ​រំពឹង​ថា​ ​នឹង​ប្រកាស​នៅ​ខែឧសភា​ ​ឆ្នាំ២០១៩ខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close