ក្រោយចូលឆ្នាំថ្មី ប្រេងសាំងឡើងទៀតហើយ
យោងតាមតារាងតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយ៍ ដែលកំណត់ដោយក្រសួងពាណិជ្ជកម្មកម្ពុជា សម្រាប់ការអនុវត្តពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ បានបង្ហាញថា តម្លៃប្រេងសាំងធម្មតា មានតម្លៃ ៣៨៥០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតតម្លៃ ៣៦០០រៀលនៅក្នុងមួយលីត្រ។
តម្លៃនេះ បើប្រៀបធៀបនឹងតម្លៃដែលកំណត់កាលពីដើមខែនេះ ឃើញថា ប្រេងសាំងបានឡើងថ្លៃ១០០រៀលបន្ថែមទៀត ចំណែកប្រេងម៉ាស៊ូត បានឡើងថ្លៃ៥០រៀលបន្ថែមទៀត។
គិតចាប់តាំងពីដើមឆ្នាំ២០១៩ មកទល់នឹងពេលនេះ ឃើញថា តម្លៃប្រេងសាំងបានហក់ឡើងជាបន្តបន្ទាប់។ ខាងក្រោមនេះ គឺជាតារាង នៃតម្លៃប្រេងដែលបានហក់ឡើងក្នុងរយៈពេល៤ខែមកនេះ៖
-ពីថ្ងៃទី១៦-៣១ មករា ឆ្នាំ២០១៩៖ សាំងឡើង ១០០រៀល មក ៣៣០០រៀល, ម៉ាស៊ូតឡើង ១០០រៀល មក ៣៣០០រៀល។
-ពីថ្ងៃទី១-១៥ កុម្ភៈ ឆ្នាំ២០១៩៖ សាំងឡើង ៥០រៀល មក ៣៣៥០រៀល, ម៉ាស៊ូតឡើង ១០០រៀល មក ៣៤០០រៀល។
-ពីថ្ងៃទី១៦-២៨ កុម្ភៈ ឆ្នាំ២០១៩៖ សាំងឡើង ៥០រៀល មក ៣៤០០រៀល, ម៉ាស៊ូតឡើង ៥០រៀល មក ៣៤៥០រៀល។
-ពីថ្ងៃទី១-១៥ មីនា ២០១៩៖ សាំងឡើង ១០០រៀល មក ៣៥០០រៀល, ម៉ាស៊ូតឡើង ១០០រៀល មក ៣៥៥០រៀល។
-ពីថ្ងៃទី១៦-៣១ ខែមីនា ឆ្នាំ២០១៩៖ សាំងឡើង ១៥០រៀល មក ៣៦៥០រៀល, ម៉ាស៊ូត តម្លៃដដែលគឺ ៣៥៥០រៀល។
-ពីថ្ងៃទី ១-១៥ ខែមេសា ឆ្នាំ២០១៩៖ សាំងឡើង ១០០រៀល មក ៣៧៥០រៀល, ម៉ាស៊ូត តម្លៃដដែល ៣៥៥០រៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។