ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​បិទផ្លូវ​ជាតិ​លេខ៤​ ​តវ៉ា​រឿង​ដីធ្លី​នៅ​ស្រុក​ព្រៃនប់​

​ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជាង១០០គ្រួសារ​ ​កាលពី​ថ្ងៃទី១៨​ ​ខែមេសា​ ​បាន​នាំគ្នា​មក​យក​ដើមឈើ​មក​បាំងបិទ​ផ្លូវជាតិ​លេខ​ ​4​ ​នៅ​ចំណុច​ភូមិ​ចំណោត​រាម​ឃុំ​បិត​ត្រាង​(​អូរ​ត្រាវ​)​ស្រុក​ព្រៃនប់​ ​ខេត្ត​ព្រះសីហនុ​ ​ដើម្បី​តវ៉ា​ជាមួយនឹង​ការ​ចុះ​អនុវត្ត​ដីកា​របស់​ ​តុលាការ​លើ​ដី​ ​លោក​ ​ជុំ​ ​សា​វុធ​ ​ស្ថិតនៅ​ទីតាំង​ខាងលើ​ ​។​

​ប៉ុន្តែ​ដល់ម៉ោង​ប៉ុន្មាន​ជិត៩ព្រឹក​ ​នគរបាល​បាន​រៀបចំ​បំបែក​និង​សម្រួល​សណ្តាប់​ធ្នាប់​អោយ​ធ្វើ​ចរាចរណ៍​ធម្មតា​វិញ​ហើយ​ ​ហើយ​ក្រុម​ប្រជាពលរដ្ឋ​ដែល​នាំគ្នា​តវ៉ា​ក៏បាន​បែកខ្ញែក​​គ្នា​ទៅវិញ​ដែរ​ ​។​

បើ​តាម​លោក​មេឃុំ​បិត​តាំង​ ​លោក​ ​មៀច​ ​ចាន់​ ​អោយ​ដឹង​ថា​នៅ​វេលា​ព្រឹក​ថ្ងៃទី១៨​ ​ខែមេសា​ឆ្នាំ​ ​២០១៩​ ​តុលាការខេត្ត​ព្រះសីហនុ​ ​សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​បាន​ធ្វើការ​ចុះ​អនុវត្ត​ដីកា​នៅ​លើ​ដី​របស់​លោក​ ​ជុំ​ ​សា​វុធ​ ​ដែល​ត្រូវ​បាន​ក្រុម​ប្រជាពលរដ្ឋ​អនាធិបតេយ្យ​មក​ពី​តំបន់​ផ្សេង​ៗ​ប្រមាណ​ជា​ ​300​ ​គ្រួសារ​បាន​នាំគ្នា​មក​ធ្វើ​ខ្ទម​ ​ដើម្បី​យក​ដី​របស់​លោ​ក​ជំុ​ ​សា​វុឌ្ឍ​ ​នៅ​ចំណុច​ភូមិ​ចំណោត​រាម​ឃុំ​បិត​ត្រាង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​ ​។​

​រហូតមកដល់​ម៉ោង​ប៉ុន្មាន​ជា​ ​10​ ​ព្រឹក​ឃើញថា​សកម្មភាព​រុះរើ​ខ្ទម​អនាធិបតេយ្យ​សង់​នៅ​លើ​ដី​កម្មសិទ្ធិ​របស់​លោក​ជុំ​ ​សា​វុឌ្ឍ​ ​នេះ​ត្រូវ​បាន​ដំណើរការ​ដោយ​រលូន​បាន​ប្រមាណ​ជា​ ​90​ ​ភាគរយ​ហើយដោយ​មិន​មានការ​ចាប់ចង​ប្រជាពលរដ្ឋ​ណា​ម្នាក់​នោះ​ទេ​ ​។​

លោក​មេឃុំ​ ​បញ្ជាក់​ថា​ ​ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ​300​ ​គ្រួសារ​នេះ​ខ្លះមក​ពី​សង្កាត់​លេខ​ ​1​ ​ក្រុង​ព្រះសីហនុ​ខ្លះមក​ពី​តំបន់​ពយ​ម៉ា​ចូវ​ ​ខ្លះមក​ពី​តំបន់​ឃុំ​បិតត្រាំង​ ​ឃុំ​បឹងតាព្រហ្ម​និង​តំបន់​មួយចំនួន​នៃ​ស្រុក​កំពង់​សិលា​នៅ​ខេត្ត​ព្រះសីហនុ​ ​ក្រៅពី​នេះ​គឺ​មាន​ក្រុម​ប្រជាពលរដ្ឋ​ខ្លះមក​តាម​មេខ្យល់​អូសទាញ​មក​ពី​ខេត្ត​ដទៃ​ផង​ដែរ​មាន​ដូចជា​ ​ខេត្តកំពត​ ​ខេត្តតាកែវ​ ​ខេត្តព្រៃវែង​ ​ស្វាយរៀង​។​ពាក់​ពន្ធ័​និង​ការ​ផ្ទុះ​ការ​តវ៉ា​ពីសំណាក់​ប្រជា​ពក​រដ្ធ​ខាង​នៅ​ផ្កូវ​ជាតិ​លេខ៤នេះ​។​

​ខ្មែរ៧មករា​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ឡើយ​ពី​លោក​យន្ត​មីន​ ​អភិ​បា​ក​ខេត្ត​ព្រះសីហនុ​កាលពី​ល្ងាច​ថ្ងៃទី១៨ខែមេសា​ឆ្នាំ២០១៩ដោយ​ទូ​រស​ព្ឌ័​ចូល​លោក​ចេះ​ឆ្លើយ​ត្រឹម​ពាក្យ​អា​ឡូៗ​រួច​ក៏​បិទ​ទូ​រស​ព្ឌ័​យ៉ាង​លឿន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close