អ្នកនាំពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​បង្ហាញ​ពី​មូលហេតុ​នៃ​ការ​កើនឡើង​គ្រោះថ្នាក់​ចរាចរ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​

អ្នកនាំពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​បាន​បង្ហាញ​ពី​មូលហេតុ​នៃ​ការ​កើនឡើង​គ្រោះ​ ​ថ្នាក់​ចរាចរ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ ​ខណៈ​ដែល​ចំនួន​គ្រោះថ្នាក់​ចរាចរ​ឆ្នាំនេះ​ ​គឺ​មាន​កើនឡើង​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់​បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ២០១៨កន្លងទៅ​។​ ​

​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល៣ថ្ងៃ​ ​ក្នុង​ឱកាស​ពិធីបុណ្យ​ ​ចូលឆ្នាំ​ខ្មែរ​ ​គិត​ចាប់ពី​ថ្ងៃ១៤​ ​ដល់​ថ្ងៃទី១៦​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​គឺ​មានការ​កើតឡើង​ចំនួន៨៥លើក​ ​ដែល​ចំនួន​នេះ​កើនឡើង​ចំនួន៣០លើក​។​

​លោក​ឧត្តមសេនីយ៍ឯក​ ​ឆាយ​ ​គឹម​ខឿន​ ​អគ្គស្នងការ​រង​នគរបាល​ជាតិ​ ​បាន​ពន្យល់​ថា​ ​ការ​កើនឡើង​នេះ​ ​ដោយសារតែ​ឥរិយាបថ​នៃ​ការ​បើកបរ​របស់​ប្រជាពលរដ្ឋ​យើង​មិន​គោរពច្បាប់​ចរាចរណ៍​ ​បើ​ទោះបីជា​សមត្ថកិច្ច​ធ្វើការ​ពន្យល់​អប់រំ​ផ្សព្វផ្សាយ​ហើយ​យ៉ាងណាក៏ដោយ​។​

​ក្រៅពី​បញ្ហា​ខាងលើ​នេះ​ ​ក៏​មាន​បញ្ហា​ប្រើប្រាស់​គ្រឿងស្រវឹង​ក៏​ជាផ្នែក​មួយ​ផង​ដែរ​ ​ដែល​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរ​នេះ​ផង​ដែរ​។​

​ប្រឈមមុខ​ចំពោះ​បញ្ហា​នេះ​ ​លោក​ឧត្តមសេនីយ៍ឯក​ ​ឆាយ​ ​គឹម​ខឿន​ ​អគ្គស្នងការ​រង​នគរបាល​ជាតិ​ ​បាន​សង្កត់ធ្ងន់​ថា​ ​សមត្ថកិច្ច​នឹង​បង្កើន​ការអនុវត្ត​ច្បាប់​ឲ្យ​កាន់តែ​តឹង​រឹង​ ​ក៏ដូចជា​ការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ឲ្យ​កាន់តែ​ខ្លាំងក្លា​ ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​គោរពច្បាប់​ដើម្បី​បញ្ចៀស​បញ្ហា​គ្រោះថ្នាក់​ចរាចរ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close