ច្រត់ព្រះនង្គ័លឆ្នាំនេះ គ្រោងនឹងធ្វើនៅខេត្តតាកែវ
សម្រាប់ឆ្នាំ២០១៩នេះ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គេគ្រោងនឹងប្រារព្ធធ្វើឡើង នៅកីឡាដ្ឋានគិរីវង្សសុខសែនជ័យ ក្នុងភូមិត្រពាំងអង្គ សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃ៣រោច ខែពិសាខ។
គួរបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា តែងប្រារព្ធធ្វើព្រះរាជពិធីច្រត់ព្រះនង្គ័លជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ ឯវាលព្រះស្រែ ឬវាលមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំងសព្វថ្ងៃ និងឆ្នាំខ្លះក៏ធ្វើឡើងនៅតាមបណ្តាខេត្តនានា។
ព្រះរាជពិធីនេះ ត្រូវប្រារព្ធធ្វើឡើងក្នុងគោលបំណងសំខាន់ៗរួមមាន ៖
១. ប្រកាសប្រាប់ដល់ប្រជាកសិករថា រដូវធ្វើស្រែចំការបានមកដល់ហើយ។
២. ដើម្បីផ្សងមើលប្រផ្នូលរបស់ស្រុកទេស អំពីការទទួលបាននូវភោគផលកសិកម្ម តាមរយៈការបរិភោគរបស់គោឧសភរាជ និងបួងសួងសុំទឹកភ្លៀង។
៣. ជាការដឹងគុណទៅដល់អាទិទេព ក៏ដូចជាមេឃដែលបានបង្អុរភ្លៀងប្រើប្រាស់រៀងរាល់ឆ្នាំ។
៤. ជាពេលវេលាដែលព្រះមហាក្សត្រ និងថ្នាក់ដឹកនាំរដ្ឋ បានជួបសួរសុខទុក្ខប្រជាកសិករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។