ទៀតហើយ ប្តីសម្លាប់ប្រពន្ធ រួចរត់ទៅចងកសម្លាប់ខ្លួន
វាត្រូវបានរាប់បញ្ចូលជាករណីទី៣ សម្រាប់ខែមេសានេះ ដោយប្តីសម្លាប់ប្រពន្ធខ្លួនឯង រួចរត់ទៅចងកសម្លាប់ខ្លួនតាមក្រោយ។
ករណីទី៣នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង១០យប់ ថ្ងៃទី១៨ ខែមេសា នៅចំណុចភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប។
ជនសង្ស័យមានឈ្មោះ ខាត់ ហឿត ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅ ភូមិខ្នារ សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប បានកាប់ជាច្រើនកាំប៊ិតទៅលើផ្ទៃមុខ ចំកែងដៃខាងស្តាំ កដៃខាងស្តាំ និងចង្អុរដៃខាងធ្វេង ជនរងគ្រោះ ឈ្មោះ សឿម ចេត ភេទស្រី អាយុ៣៥ ឆ្នាំ ដែលត្រូវជាប្រពន្ធ ហើយជនសង្ស័យបានទៅចងកសម្លាប់ខ្លួនឯងតាមក្រោយ។
បើតាមរបាយការណ៍សមត្ថកិច្ច ករណីនេះគឺកើតឡើងក្រោយពីជនសង្ស័យស្រវឹង រួចក៏កើតមានអំពើហិង្សាររហូតដល់មានសម្លាប់យ៉ាងដូចនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។