មនុស្ស៦នាក់​ទៀត​ត្រូវ​ចាប់ខ្លួន​ ​ពាក់ព័ន្ធ​ករណី​ប្រើ​ហិង្សា​លើ​សមត្ថកិច្ច​ ​និង​បិទផ្លូវ​ជាតិ​លេខ៤​

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ ​លោក​ ​ជួន​ ​ណា​រិន្ទ​ ​បាន​ឲ្យដឹង​ថា​ ​កម្លាំង​នគរបាល​របស់​លោក​ ​បាន​ចាប់​ខ្លូន​មនុស្ស៦នាក់​ ​ដែល​បាន​ដឹកនាំ​ ​និង​ចូលរួម​ប្រើ​ហិង្សា​ទៅ​លើ​មន្ដ្​រី​នគរបាល​ ​និង​ប្រជា​ការពារ​ ​ខណៈ​ពេល​កងកម្លាំង​ទាំងនោះ​ ​បាន​ចុះ​ទៅ​អន្ដរា​គមន៍​ ​ឲ្យ​ពួកគេ​បើកផ្លូវ​ជាតិ​លេខ៤​ ​ដែល​ពលរដ្ឋ​ទាំងនោះ​បាន​បិទ​ ​ឲ្យ​ដំណើរការ​ឡើងវិញ​។​

​ព្រឹកមិញ​នេះ​ ​ប្រជាពលរដ្ឋ​ ​ដែល​អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​អះអាង​ថា​ ​ជា​ជន​អនាធិបតេយ្យ​ ​ចូល​ទៅ​សង់ផ្ទះ​ ​ឬ​ខ្ទ​មតូចៗ​ ​នៅ​លើ​ដី​មាន​ម្ចាស់​កម្មសិទ្ធិ​ទាំងនោះ​ ​បាន​យក​ដុំ​ថ្ម​ ​និង​មែកឈើ​ទៅ​ដាក់​បិទផ្លូវ​ជាតិ​លេខ៤បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​ប្រហែល១ម៉ោង​។​

​លោក​ ​ជួន​ ​ណា​រិន្ទ​ ​បន្ត​ថា​ ​ការ​ចាប់ខ្លួន​មនុស្ស​ទាំង៦នាក់​បន្ថែម​ទៀត​នេះ​ ​គឺ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃសុក្រ​ ​ទី១៩​ ​ខែមេសា​។​ ​ហើយ​ថា​ ​កាលពី​ថ្ងៃទី១៨​ ​ខែមេសា​ ​ម្សិ​ក​មិញ​ ​សមត្ថកិច្ច​ ​ក៏បាន​ឃាត់ខ្លួន២នាក់​ដែរ​ ​ដែល​សរុប​មកដល់​ថ្ងៃទី១៨​ ​ខែមេសា​នេះ​ ​សមត្ថកិច្ច​ ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន៨នាក់​ហើយ​។​

​លោក​ ​ជួន​ ​ណា​រិន្ទ​ ​បញ្ជាក់​ថា​ ​ទង្វើ​របស់​ប្រជាពលរដ្ឋ​ទាំង​ ​៨នាក់​នោះ​ ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ ​ដែល​មិន​អាច​លើកលែង​ឲ្យបាន​ ​និង​ត្រូវតែ​កសាង​សំណុំរឿង​ ​ទៅកាន់​តុលាការ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​បញ្ហា​នេះ​ ​លោក​ ​យន្ត​ ​មីន​ ​អភិបាលខេត្ត​ព្រះសីហនុ​ ​មានប្រសាសន៍​ថា​ ​ចំពោះ​បញ្ហា​ដីធ្លី​ ​អាជ្ញាធរ​ ​និង​មន្រ្តី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​តែង​មាន​យន្តការ​ដោះស្រាយ​ ​តាម​ប្រព័ន្ធ​តុលាការ​ ​និង​តាម​គណៈកម្មាធិការ​ដោះស្រាយ​ទំនាស់​ដីធ្លី​។​

​លោក​បន្ត​ថា​ ​ប្រជាពលរដ្ឋ​ ​ដែល​ចូល​ទៅ​រស់នៅ​លើ​ដី​មាន​ម្ចាស់​កម្មសិទ្ធិ​ទាំងនោះ​ ​ត្រូវ​បញ្ឈប់​សកម្មភាព​បិទផ្លូវ​ ​និង​ឈប់​ប្រមូល​ផ្តុំគ្នា​ប្រើ​ហិង្សា​ទៅលើ​សមត្ថកិច្ច​ ​តទៅទៀត​ ​ព្រោះ​ជា​ទង្វើ​ខុសច្បាប់​ ​ហើយ​ងាក​មករ​កកា​រត​វ៉ា​តាមផ្លូវ​ច្បាប់​ជំនួស​វិញ​។​

​គួរ​បញ្ជាក់​ថា​ ​ការ​បិទ​ផ្លួវ​ជាតិ​លេខ៤​ ​គឺ​ឈាន​ចូល​ដល់​ថ្ងៃទី២​ ​ក្រោយពី​ប្រជាពលរដ្ឋ​បាន​ខឹង​សម្បារ​ ​ចំពោះ​អាជ្ញាធរ​ ​ដែល​ចុះទៅ​រុះរើ​ខ្ទម​ ​និង​សំណង់​អនាធិបតេយ្យ​ខុសច្បាប់​របស់​ពួកគាត់​ ​នៅ​ឃុំ​បិតត្រាំង​ ​ដែល​សង់​លើ​ដី​មាន​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​ ​មាន​ចំនួន​ជាង៦០០ខ្នង​ ​កាលពី​ថ្ងៃទី១៨​ ​ខែមេសា​ម្សិលមិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close