យោធា​ថៃ​នឹង​បន្ត​កាន់អំណាច​ ​ក្រោយពេល​មិន​អាច​កំណត់​លទ្ធផល​បោះឆ្នោត​

​ដូច​អ្វី​ដែល​អ្នកឯកទេស​បាន​លើកឡើង​ ​លទ្ធផល​បោះឆ្នោត​នឹង​មិន​អាច​ប្រកាស​ជា​ផ្លូវការ​បាន​គ្នុង​ពេល​ឆាប់​ ​នោះ​ឡើយ​ ​គឺ​រយៈពេល​ ​៦០ថ្ងៃ​ ​ក្រោយ​ការបោះឆ្នោត​ ​ប៉ុន្តែ​មក​ទល​ពេលនេះ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​នៅ​មិនទាន់​អាច​កំណត់​កៅ​អ៊ី​ ​បែកចែក​ឲ្យ​បណ្តា​គណៈបក្ស​នយោបាយ​។​ ​

​ក្រុម​អ្នកប្រឆាំង​បាន​លើកឡើង​ថា​ហេតុផល​មិន​អាច​ ​បែងចែក​ចេញ​គឺ​ដោយសារតែ​ ​រដ្ឋាភិបាល​យោធា​ ​របស់​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចារ្យ​ ​បាន​បរាជ័យ​នៅក្នុង​ការបោះឆ្នោត​ ​។​ ​ជាមួយគ្នា​នេះ​រដ្ឋាភិបាល​កំពុងតែ​ ​អនុ​វត​ន៍​វិធីសាស្ត្រ​បំបែក​បណ្តា​គណបក្ស​ផ្សេងទៀត​ ​ទោះ​ទើប​អាច​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​បាន​។​ ​

​សារព័ត៌មាន​ ​Bangkok​ ​Post​ ​នៅ​ថ្ងៃទី១៩ខែមេសា​បាន​ដក​ស្រង​សម្តី​ ​អ្នកឯកទេស​វិភាគ​នយោបាយ​ថៃ​បាន​និយាយ​ថា​ ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ថៃ​ ​EC​ ​អាច​នឹង​មិនទាន់​កំណត់​បាន​លទ្ធផល​បោះឆ្នោត​ ​កាលពី​ថ្ងៃទី២៤ខែមីនា​នៅឡើយ​ទេ​ ​ខណៈ​លទ្ធផល​ដែល​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី៩ខែឧសភា​ខាងមុខ​ ​។​ ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​នឹង​ត្រូវ​ ​រង​ចាំ​ការសម្រេច​ពី​តុលាការ​ ​ក្នុង​ការបែងចែក​កៅ​អ៊ី​ក្នុង​សភា​ ​។​

​ឧបនាយក​រដ្ឋមន្ត្រី​ថៃ​ ​លោក​ ​Wissanu​ ​Kre​ ​ngam​ ​បាន​ស្នើ​ដល់​គណ​កម្មការ​រៀបចំ​ការ​បោះ​ ​ឆ្នោត​ថៃ​ ​EC​ ​ស្នើរ​ដល់​តុលាការ​ធម្មនុញ្ញ​ចេញ​សេចក្តី​សម្រេច​កំណត់ពេលវេលា​ចុងក្រោយ​ប្រកាស​លទ្ធផល​ ​។​ ​តាមច្បាប់​ ​EC​ ​នឹង​ត្រូវ​ប្រកាស​លទ្ធផល​ ​បោះឆ្នោត​ ​ក្នុងរយៈពេល៦០ថ្ងៃក្រោយ​ការបោះឆ្នោត​ ​ប៉ុន្តែ​ពេលនេះ​ត្រូវ​បាន​ពន្យារ​ហូត​ដល់​ថ្ងៃទី២៣ខែឧសភា​ ​។​

​ក្រុម​អ្នកឯកទេស​វិភាគ​បាន​លើកឡើង​ថា​ ​ប្រសិនបើ​មិន​អាច​កំណត់ពេលវេលា​ចុងក្រោយ​ប្រកាស​លទ្ធផល​នោះ​ ​ការបោះឆ្នោត​ ​កន្លងមក​ទុកជាមោឃៈ​។​ ​នៅពេល​នេះ​ ​តុលាការ​រដ្ឋធម្មនុញ្ញ​ ​មិនទាន់​មានការ​ប្រកាស​ថា​តើ​ពេលណា​នឹង​ចេញ​សេចក្តី​ការ​បែកចែក​កៅអី​ក្នុង​សភា​នៅឡើយ​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close