ព្រឹកនេះ ស្ពានឆ្លងព្រំដែនស្ទឹងបត់នឹងបើកការដ្ឋាន រួមជាមួយការបើកដំណើរការផ្លូវរថភ្លើងឆ្លងកាត់ប្រទេសកម្ពុជា-ថៃ
នៅព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធី៣ផ្សេងគ្នានៅលើទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់នឹងព្រំដែនប្រទេសថៃ។
កម្មវិធីដែលនឹងធ្វើឡើងនៅព្រឹកនេះរួមមាន៖ ១)ចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាព កម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន), ២) បើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ និង ៣) ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និង ពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។