ក្រោយការតវ៉ា ទីបំផុតក្រុមហ៊ុន 7NG ប្រគល់ដីឲ្យអ្នកបង់រំលោះហើយ
រាជធានីភ្នំពេញ៖ បន្ទាប់ពីមានចោទប្រកាន់កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ដោយគណនេយ្យហ្វេសប៊ុកឈ្មោះ Mech Seyha ជាប្រជាពលរដ្ឋ ដែលបានទិញដីបង់រំលស់រាប់ឆ្នាំជាមួយនឹងក្រុមហ៊ុន 7NG របស់លោកឧកញ៉ា ស្រី ចាន់ថន នៅវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រហូតមកដល់រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ គណនេយ្យហ្វេសប៊ុកមួយនោះ បានសរសេបង្ហោះម្តងទៀតថា «ក្រោយមេឃភ្លៀងគឺស្រទ្បះ បានប្តូរផ្លាស់ព្រោះគុណធម៏»។
លោកបានសរសេរនៅលើបណ្តាញសង្គមថា ក្រោយការពិភាក្សាគ្នា ខ្ញុំបាទបានយល់ច្បាស់ថាក្រុមហ៊ុន7NGនិងក្រុមហ៊ុនSky Landគឺម្ចាស់ពីរផ្សេងគ្នានិងមិនមានអ្វីពាក់ពន្ធ័គ្នាទេ ក្នុងនោះដែរលោកឧកញ្ញា ស្រីចាន់ថន ក៏បានសម្របសំរួលជួយខ្ញុំបាទបានកាត់ដី៣ប្លង់រួចរាល់ហើយ មិនលើសពីនោះទៀត លោកឧកញ្ញាស្រីចាន់ថន ដោយបានដឹងថាខ្ញុំជាអតីតប្រធានអង្គកាជំនាញយុវជនឈានមុខ លោកមានចិត្តស្រលាញ់កិច្ចការសង្គម ជួយយុវជន គាំទ្រស្មារតីបញ្ញាជន លោកឧកញ្ញាក៏បានជួយជំរុញឧត្ថមដល់អង្គការអោយដំណើរការទ្បើងវិញ លើផ្នែកសិល្បះតន្ត្រី សិប្បកម្ម កិច្ចការសង្គម ជំនាញឯកទេសយុវជន និងធានាលើការងារយុវជនក្រោយបញ្ចប់ការសិក្សា និងបន្តសិក្សាគំរោងពង្រីកវិស័យអប់រំ បើកសាកលវិទ្យាល័យលើទីក្រុងរណបSky Landផងដែរ។ ខ្ញុំបាទពិតជាសូមអរគុណដល់លោកឧកញ្ញាស្រីចាន់ថន និងសូមជូនពរលោកឧញ្ញាជួបតែសុខគ្រប់ប្រការ។
សូមជម្រាបជូនថា គណនេយ្យហ្វេសប៊ុក លោក Mech Seyha កាលពីរសៀលថ្ងៃទី២៣ មេសា បានសរសេរដោយស្នើសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ដោយលោកសរសេរលើហ្វេសប៊ុកថា “តើទេវតា អាចជួយពួកខ្ញុំបានទេ សូមជួយពួកខ្ញុំផង។ Samdech Hun Sen, Cambodian Prime Minister។ ដី 7NG បង់រំលោះ 10ឆ្នាំហើយ បង់ផ្តាច់ក៏ច្រើនឆ្នាំដែរ បានទទួលលិខិតកាន់កាប់ តែមិនដឹងដីនៅទីណា ទៅសួរក្រុមហ៊ុន សន្យាពីមួយឆ្នាំទៅមួយឆ្នាំ ដោយថា ខែវស្សាចាក់ដីអត់បានទៅដល់ទីតាំង 7NG ផ្ទាល់ ដីដែលគេសន្យាអោយ ឥទ្បូវគេសង់ខូនដូអស់ហើយ ពេលនេះ តំណាងក្រុមហ៊ុន រកលេសដោះស្រាយហើយ អតិថិជនចាំពីមួយឆ្នាំទីមួយឆ្នាំ យូរសែនយូរ”។
លោក ម៉ិច សីហា បន្តថា “យកលុយគេមុនទៅហើយ ហេតុអ្វីមិនអោយរបស់។ នេះគេហៅថាប្រើពេលបោកមនុស្សហើយ។ ហេតុអ្វីធ្វើបែបនេះ? លុយគេខំរកអ្នកខំចាយ ចំណាយមិនគិតបោកពួកខ្ញុំអ្នកក្រ ពួកខ្ញុំមិនដែលស្គាល់ល្អដូចអ្នកមាន ចិត្តអ្នកស្រែកឃ្លាន ហ៊ានយកលុយខ្ញុំ តែមិនមកដោះស្រាយអោយពួកខ្ញុំ។ ពិតជាឈឺចាប់ណាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។