គណបក្ស Future Forward ប្រឈមនឹងការរំសាយ
នៅក្នុងការបោះឆ្នោតកន្លងមក គណបក្ស Future Forward ឈរលំដាប់លេខ៣ ដោយទទួលបានសន្លឹកឆ្នោតគាំទ្រដល់ទៅជាង៦,២លានសន្លឹក ។ ភាគច្រើនគណបក្សនេះទទួលបានការគាំទ្រពីក្រុមយុវជននៅក្នុងប្រទេសថៃ ។
ប៉ុន្តែ រដ្ឋាភិបាលថៃ កំពុងតែ អនុវត្តន៍វិធីសាស្ត្រ ទប់ស្កាត់ ការប្រមូលផ្តុំកម្លាំងរបស់គណបក្សប្រឆាំង ។ នៅពេលនេះមេបក្ស គណបក្ស Future Forward កំពុងតែ ប្រឈមនិងទោសកំហុសផ្សេងៗ អាចឈានដល់ការរំសាយ។
នៅពេលនេះ លោក Thanathorn ប្រធានគណបក្ស Future Forward រងការចោទប្រកាន់ថាបានបំពានច្បាប់ ដោយលោកមានភាគហ៊ុននៅក្នុងក្រុមហ៊ុន V-Luck Media ពេលចូលរួមប្រជេងបោះឆ្នោតសភា កាលពីពេលកន្លងមក។
ប្រសិនបើត្រូវបានកាត់ទោសនោះ លោក Thanathorn អាយុ៣៩ឆ្នាំ នឹងត្រូវដកហូតសិទ្ធក្លាយជាតំណាងរាស្ត្រ ចំណែកគណបក្សរបស់លោក នឹងត្រូវប្រឈមនឹងការរំលាយ។
គណបក្ស Future Forward ទោះបីទើបតែបង្កើតឡើង ប៉ុន្តែគណបក្សនេះទទួលបានលទ្ធផលល្អប្រសើរបំផុត លើសពីការរំពឹងទុក នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៣ខែមេសា។
គណបក្សខាងលើ បានប្រកាសថានឹងចូលជាសម្ព័ន្ធមិត្តជាមួយគណបក្សភឿថៃដើម្បីបង្កើត រដ្ឋាភិបាល ពហុបក្ស ។ នៅពេលនេះគណបក្សភឿថៃនិងគណបក្ស Palang Pracharath បានប្រកាសទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី២៤ខែមីនា ។ លទ្ធផលបោះឆ្នោត ជាផ្លូវការនឹងត្រូវប្រកាសនៅខែឧសភាខាងមុខ ប៉ុន្តែគណៈកម្មការរៀបចំការបោះឆ្នោត អាចនឹងពន្យាពេលជាបន្តទៀត ដោយសារតែមិនទាន់អាចបែងចែក អសនៈនៅក្នុងសភាព ក៏ដូចជាដោះស្រាយ បញ្ហាបណ្តឹងរបស់បណ្តាលគណបក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។