ថៃ​បាញ់​ពលរដ្ឋខ្មែរ​ស្លាប់​ម្នាក់​ ​របួស​ម្នាក់​ ​ក្រោយ​លួចចូល​ទៅ​កាប់​ឈើ​គ្រញូង​នៅក្នុង​ទឹកដី​របស់​គេ​

ខេត្តពោធិ៍សាត់​៖​ ​កម្លាំងប្រដាប់អាវុធ​ថៃ​ ​កាលពី​រសៀល​ថ្ងៃទី២៤​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​បាន​ផ្ទុះអាវុធ​ ​បណ្ដាលឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​បាន​ស្លាប់​ ​និង​ម្នាក់ទៀត​រង​របួសធ្ងន់​ ​នៅ​គ្រាដែល​ជនរងគ្រោះ​ទាំង​ ​២នាក់​លួច​ឆ្លងដែន​ចូល​ទឹកដី​ប្រទេស​ថៃ​កាប់​ឈើ​ក្រញូង​ ​នៅ​ចំណុច​ទល់មុខ​ច្រក៥៦​ ​ស្ថិត​ក្នុង​ភូមិ​សង្គមថ្មី​ ​ឃុំ​ថ្មដា​ ​ស្រុក​វាលវែង​ ​ខេត្តពោធិ៍សាត់​។​

​សមត្ថកិច្ច​មូលដ្ឋាន​ថា​ ​ជនរងគ្រោះ​មានឈ្មោះ​ ​អាត​ ​វិត​ ​ភេទប្រុស​ ​អាយុ​ ​២៤ឆ្នាំ​ ​ជនជាតិ​ខ្មែរ​ ​រស់នៅ​ភូមិ​ព្រែក១​ ​ឃុំ​សំរោង​ ​ស្រុក​ភ្នំក្រវាញ​ ​ខេត្តពោធិ៍សាត់​ ​និង​ជនរងគ្រោះ​(​ស្លាប់​)​ឈ្មោះ​ ​ម៉ៅ​ ​មុំ​ ​ភេទប្រុស​ ​អាយុ​ ​២៦ឆ្នាំ​ ​ជនជាតិ​ខ្មែរ​ ​រស់នៅ​ភូមិ.ឃុំ​ជាមួយគ្នា​ ​ករណីនេះ​ជនរងគ្រោះ​សមត្ថកិច្ច​ប្រទេស​ថៃ​បញ្ជូន​ទៅ​សង្រ្គោះ​ ​ចំណែក​ជនរងគ្រោះ​(​ស្លាប់​)​ក៍​នៅ​ប្រទេស​ថៃ​នៅឡើយ​នោះ​ដែរ​ ​ហើយ​ពេលនេះ​សមត្ថកិច្ច​កម្ពុជា​ ​ថៃ​កំពុង​សហការ​ធ្វើការ​ដើម្បី​យក​សព​វិលត្រឡប់​មក​ធ្វើបុណ្យ​ស្រុកកំណើត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close