អាកាសធាតុ​ក្តៅ​!​ ​ក្រសួង​អប់រំ​ចេញ​សេចក្តី​ណែនាំ​ឲ្យ​ផ្លាស់​ប្តូរ​ម៉ោង​សិក្សា​របស់​សិស្ស​

ដើម្បី​បង្ការ​ទប់ស្កាត់​ហានិភ័យ​ ​និង​ជៀសវាង​ជំ​ងឺ​ផ្សេង​ៗ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ ​ការរៀនសូត្រ​ ​និង​ការ​បំពេញការងារ​របស់​សិស្សានុសិស្ស​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​ជាពិសេស​កុមា​រតូចៗ​ ​ខណៈ​ដែល​សីតុណ្ហភាព​បច្ចុប្បន្ន​នេះ​ ​បាន​កើនឡើង​លើស​ពី៤០អង្សា​រ​ ​ជាពិសេស​នៅចន្លោះ​ពី​ម៉ោង១០ព្រឹក​ ​ដល់ម៉ោង២រសៀល​នោះ​,​ ​ក្រសួង​អប់រំ​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ដល់​គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់​ ​ឲ្យ​ធ្វើការ​ផ្លាស់​ប្តូរ​ម៉ោង​សិក្សា​។​

​ក្នុង​នោះ​ ​ពេលព្រឹក​ ​គួរ​ចូលរៀន​នៅ​ម៉ោង​ ​៧​:​០០​ ​និង​ចេញ​នៅ​ម៉ោង​ ​១០​:​៣០​ ​ចំណែក​ពេលរសៀល​ ​ចូលរៀន​នៅ​ម៉ោង​ ​១៣​:​៣០​ ​ចេញ​នៅ​ម៉ោង​ ​១៧​:​០០​ ​។​

​ក្រសួង​អប់រំ​បញ្ជាក់​ថា​ ​ការអនុវត្ត​តាម​គោលការណ៍​ដែល​មានស្រាប់​វិញ​ ​គឺ​នឹង​ធ្វើឡើង​នៅពេល​ផុត​រដូវ​ក្តៅ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close