អភិបាល​រាជធានី​ភ្នំពេញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អាគារ​សិក្សា​ថ្មី​ចំនួន៨ខ្នង​ជា​ជំនួយ​ឥត​ដំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​

​នៅ​ថ្ងៃទី២៦​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ​ ​ក្នុង​បរិវេណ​វិទ្យាល័យ​ព្រែកលៀប​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​ប្រារព្ធ​ពិធីសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារសិក្សា​ថ្មី​ ​ចំនួន០៨ខ្នង​ ​១៥៧បន្ទប់​ ​នៃ​គម្រោង​ពង្រីក​សាលា​មធ្យមសិក្សា​ ​នៅ​រាជធានី​ភ្នំពេញ​ ​ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម​ ​ហុីដេហុី​សា​ ​ហូរី​ណូ​អ៊ូ​ឈី​ ​ឯកអគ្គ​រាជទូត​វិសាមញ្ញ​និង​ពេញសមត្ថភាព​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​អគារសិក្សា​ថ្មី​ចំនួន​ ​០៨ខ្នង​ ​មាននៅ​វិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​បូរី១០០ខ្នង​ ​៥ជាន់​ ​២០បន្ទប់​ ​អនុវិទ្យាល័យ​ចំរើនផល​ ​៤ជាន់​ ​២៤បន្ទប់​ ​អនុវិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​ពោធិ៍​ចិន​តុង​ ​៣ជាន់​ ​១២បន្ទប់​ ​វិទ្យាល័យ​ឫស្សីកែវ​ ​៣ជាន់​ ​២៤បន្ទប់​វិទ្យាល័យ​ព្រែកលៀប​ ​៣ជាន់​ ​២១បន្ទប់​ ​អនុវិទ្យាល័យ​ទឹកល្អក់​ ​៤ជាន់​ ​២០បន្ទប់​ ​អនុវិទ្យាល័យ​អូរ​បែក​ក្អម​ ​៣ជាន់​ ​១២បន្ទប់​ ​និង​វិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​ជម្ពូ​វ័ន០៣ជាន់​ ​ស្មើ​និង​ ​២៤បន្ទប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close