ក្តៅខ្លាំងមិនធ្លាប់មាន ក្នុងរយៈពេល១០០ឆ្នាំកន្លងមកនៅវៀតណាម
នៅតាមមន្ទីពេទ្យ ក្នុងប្រទេសវៀតណាមចំនួន អ្នកជំងឺសង្គ្រោះបន្ទាន់កើនឡើងជារៀងរាល់ថ្ងៃ ដោយសារតែអាកាសធាតុកើនឡើងក្តៅខុសប្រក្រតី មិនធ្លាប់មានពីមុនមក ។ លោក Nguyen Van Huong ប្រធាននាយកដ្ឋានព្យាករណ៍អាកាសធាតុបានប្រកាសឲ្យដឹងថាដោយសាតែទទួលរងឥទ្ធិពលពី El Nino ក្តៅខ្លាំងកើនឡើងខ្ពស់ ជាងរាល់ឆ្នាំ។
តាំងពីថ្ងៃទី ២០ខែមេសាមកទល់ពេលនេះ នៅតាមបណ្តាខេត្តនៅភាគខាងជើង និង ភាគកណ្តាលមានសីតណ្ហភាព កើនឡើងពី៣៦-៣៩ អង្សាសេ។ ចំណែកបណ្តាខេត្តភាគកណ្តាលមានសីតណ្ហភាព ពី ៣៧ដល់ ៤០អង្សាសេ តំបន់ខ្លះដល់ទៅ៤១អង្សាសេ។
នៅក្នុងខែមេសាជាខែក្តៅបំផុតនៅទីក្រុងហាណូយប៉ុន្តែមិនដែលក្តៅខ្លាំង ដូចជាឆ្នាំនេះឡើយ។ ទីក្រុងហាណូយ មានកម្តៅដល់ទៅ ៣៨,៩អង្កាសេ គឺជាក្តៅខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំកន្លងមក ។ កម្តៅខ្លាំងបំណត់ដែលបានកត់ត្រា នៅខែមេសាឆ្នាំ១៩១៩ មានតែ៣៨,៥អង្សាសេតែប៉ុណ្ណោះ ពេលនេះក្តៅកើនឡើងដល់ជិត៣៩អង្សាសេ។
ដោយហេតុនោះអ្នកជំងឺត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យ កើនឡើងខ្ពស់បំផុត ដោយបន្ទាប់សង្គ្រោះបន្ទាន់ របស់មន្ទី ១០៣នៅទីក្រុងហាណូយ មនុស្សពី២០០-២៥០ ត្រូវបញ្ជូនសង្គ្រោះបន្ទាន់ ។ ចំណែកមន្ទីពេទ្យ ផ្សេងៗទៀតក៏ដូចគ្នានោះដែរ ។ មកទលពេលនេះមិនទាន់មានរបាយការណ៍ស្តីពីអ្នកស្លាប់ ដោយសារតែរលក់កម្តៅ El Nino នេះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។