តំបន់ឆ្នេរ​ពយ​ជិន​ទុង​ ​កំពុង​ត្រូវ​អ្នកមាន​អំណាច​ម្នាក់​ចាក់​ដី​លុប​រំលោភ​យក​ធ្វើជា​កម្ម​សិទ្ធិ

​ខេត្តកោះកុង​ ​៖​ ​តាម​សេចក្តី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ជ្រោយស្វាយ​ ​ស្រុកស្រែ​អំបិល​ថា​ ​មាន​សកម្មភាព​ចាក់​ដី​លុប​ឆ្នេរសមុទ្រ​មួយ​កន្លែង​ពី​ក្រុម​មន្ត្រី​យោធា​ជើងទឹក​ម្នាក់​ថ្នាក់​ផ្កាយ៣​ ​ដោយ​បាន​ធ្វើឡើង​ក្នុង​រយះ​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​នេះ​ស្ថិតនៅ​ចំណុច​ ​ពយ​ ​ជិន​ទុង​ ​ស្ថិត​ក្នុង​ភូមិ​ជ្រោយស្វាយ​លិច​ ​ឃុំ​ជ្រោយស្វាយ​ ​ស្រុកស្រែ​អំបិល​ ​ខេត្តកោះកុង​ ​។​ ​

​ប្រភព​ថា​ ​ដី​នេះ​មាន​ទំហំ​ប្រមាណ​ជាង១០ហិច​តា​ដែល​ចាក់​ចូល​តាម​បណ្តោយ​ឆ្នេរ​ក្នុង​សមុទ្រ​ជិត២គីឡូម៉ែត្រ​។​

​ឈ្មួញ​ដែល​ធ្វើសកម្មភាព​ចាក់​ដី​លុប​ឆ្នេរ​នោះ​ ​ត្រូវ​ប្រជាពលរដ្ឋ​បញ្ជាក់​ថា​ ​មានឈ្មោះ​ ​ហួរ​ ​ហាប់​ ​មាន​តួនាទី​ជាម​ន្ត្រី​យោធា​ជាន់ខ្ពស់​ខាងជើង​ទឹក​កាន់​តំបន់​សមុទ្រ​ ​ថ្នាក់​ឧត្តម​សេ​និយ៍​ឯក​ទៀតផង​។​

​ប្រជាពលរដ្ឋ​ថា​ ​តាមធម្មតា​កន្លងមក​តំបន់​នោះ​គឺជា​ទីកន្លែង​ ​ប្រជាពលរដ្ឋ​ចេញចូល​ ​រក​សុី​ប្រចាំថ្ងៃ​បាន​,​ ​តែ​ឥឡូវ​វា​បាន​ក្លាយជា​ទីតាំង​ត្រូវ​គេ​ហាមមិនឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ទៅវិញ​និង​ហាម​ប្រជាពលរដ្ឋ​មិន​ឲ្យ​ថត​យក​រូបភាព​ជាដាច់ខាត​ ​បើ​អ្នកណា​ហ៊ាន​ថត​ឲ្យ​គេ​ដឹង​ ​គេ​និង​ចាប់ដក​យក​ម៉ាស៊ីន​ថត​ ​រឺ​ទូរស័ព្ទ​ដៃ​។​ ​ជាមួយគ្នា​ទីតាំង​នោះ​ថែមទាំង​មានការ​ដាក់​បារ៉ាស់​មិន​ឲ្យ​ចេញចូល​ហើយ​មាន​អ្នកយាម​ប្រមាណ២០នាក់​ដើរមើល​គ្រប់​ទីកន្លែង​ក្នុង​បរិ​វេន​នោះ​។​

​ចៅហ្វាយស្រុក​ស្រែអំបិល​ ​លោក​ ​ទួន​ ​សីលា​ ​ឆ្លើយ​យ៉ាង​ខ្លី​ថា​ ​គាត់​មិនដឹង​ទេ​ឲ្យ​ទៅ​សួរ​មេឃុំ​ទៅ​។​

​ដោយឡែក​ប្រធាន​ភូមិបាល​ស្រុក​ ​បាន​ឲ្យដឹង​ថា​ ​ដី​តំបន់​នោះ​គ្មាន​កម្ម​សិទ្ធ​ទេ​ ​គាត់​មិនសូវ​ដឹង​ទេ​ ​ហើយក៏​មិនសូវ​ទៅដល់​តំបន់​នោះ​ដែរ​ ​ទាស់​តែ​មាន​ទំនាស់​ទើប​គាត់​ទៅ​។​

​យ៉ាងណាក៏ដោយ​ ​លោក​ ​ប៊ុ​ន​ ​រ៉េ​ ​មេឃុំ​ជ្រោយស្វាយ​បាន​ឲ្យដឹង​តាម​ទូរស័ព្ទ​ថា​ ​លោក​មិនសូវ​ដឹង​ច្បាស់​ទេពី​ព្រោះ​គាត់ទើប​តែ​ផ្លាស់មក​ជាង១ឆ្នាំ​ ​តែ​តាម​ដឹង​ថា​ ​ដី​នេះ​គេ​ ​(​ម្ចាស់​ឈ្មោះ​ ​ហួរ​ ​ហាប់​)​ ​បាន​ទិញ​ពី​ពលរដ្ឋ​ច្រើន​ម្ចាស់​ក្នុង​ឆ្នាំ២០០៤​ ​ហើយ​ចាក់​ដី​បន្តបន្ទាប់​រហូតដល់២០០៨​។​

​ទាក់ទិន​និង​ការចោទប្រកាន់​ខាងលើ​ ​លោក​ ​ហួរ​ ​ហាប់​ ​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​បានទេ​ ​ដោយ​ទូរស័ព្ទ​ចូល​ ​តែ​ពុំ​មាន​អ្នកទទួល​។​

​ក្រុម​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា​ ​ករណី​ចាក់​រំលោភ​យក​សមុទ្រ​នេះ​ ​មិនមែន​ជា​រឿង​ធម្មតា​នោះ​ទេ​ ​ដោយ​វា​អាច​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ ​ព្រោះ​បើ​គ្មាន​ការ​ឃុបឃិត​ទេ​ ​គេ​មិន​អាច​ព័ន្ធ​យក​សមុទ្រ​ដែល​ខុស​ទៅ​នឹង​ច្បាប់​របស់​រដ្ឋ​យ៉ាង​ដូច្នោះ​នោះ​ឡើយ​ ​ដូច្នេះ​ពួកគាត់​សង្ឃឹមថា​ ​គណៈកម្មការ​ឆ្នេរសមុទ្រ​កម្ពុជា​ ​ក៏ដូចជា​ក្រសួង​រៀបចំ​ដែនដី​ ​ជួយ​ពិនិត្យមើល​ផង​ចុះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close