បញ្ជូន​ខ្លួន​ជនជាតិ​ចិន៣នាក់​មកកាន់​តុលាការ​ ​ពាក់ព័ន្ធ​នាំចូល​លុយ​ជាង៣.៥លាន​ដុល្លារ​អាមេរិក​មក​ស្រុកខ្មែរ​

​នៅ​ថ្ងៃទី២៧​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​នេះ​ ​នគរបាល​នៃ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ ​បញ្ជូន​បុរស​ជនជាតិ​ចិន៣នាក់​ ​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ដើម្បី​សាកសួរ​ករណី​នាំចូល​លុយ​ជាង៣.៥លាន​ដុល្លារ​អាមេរិក​ ​ដោយមាន​ប្រភព​មិន​ច្បាស់លាស់​ ​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ដើម្បី​ចាត់ការ​តាមច្បាប់​។​

​របាយការណ៍​ពី​ប៉ូលិស​អន្តោប្រវេសន៍​ ​បាន​ឲ្យដឹង​ថា​ ​ជនសង្ស័យ​ទី១​៖​ ​ឈ្មោះ​ ​Wang​ ​Shiping​ ​កាន់​លិខិតឆ្លងដែន​លេខEC9259330​ ​មុខរបរ​ ​មិន​ពិតប្រាកដ​,​ ​ទី២​៖​ ​ឈ្មោះ​ ​Wang​ ​Lichao​ ​កាន់​ ​លិខិតឆ្លងដែន​ ​លេខED4367915​ ​មុខរបរ​ ​មិន​ពិតប្រាកដ​ ​និង​ទី៣​៖​ ​ឈ្មោះ​ ​Zhang​ ​Jian​ ​កាន់​លិខិត​ ​ឆ្លងដែន​លេខE​ ​35414034​ ​មិន​មាន​លិខិតឆ្លងដែន​ ​ជាប់​ខ្លួន​ ​មុខរបរ​មិន​ពិតប្រាកដ​។​

ជនសង្ស័យ​ទាំង៣នាក់​ ​ត្រូវ​បាន​ ​កម្លាំង​នគរ​បាល​អន្ដោ​ប្រវេសន៍​ ​និង​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​ប្រចាំ​នៅ​ព្រលា​នយន្​ដ​ហោះ​អន្ដរ​ជាតិ​ភ្នំពេញ​ ​ចាប់ខ្លួន​កាលពី​ថ្ងៃទី២៣​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ខណៈ​កំពុង​នាំ​លុយ​ចំនួន​ ​៣,៥២០,០០០​ ​ដុល្លារ​ ​;​ដោយ​ពុំ​មានការ​បញ្ជាក់​ពី​ប្រភព​ហរិ​ញ្ញ​វត្ថុ​ច្បាស់លាស់​ ​ពីទី​ក្រុង​ហុងកុង​ចូល​មក​ប្រទេស​កម្ពុជា​។​

​ក្រោយពី​ការ​ត្រួតពិនិត្យ​ឯកសារ​រួច​ជនជាតិ​ចិន​ទាំង៣នាក់​ ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​តុលាការ​ចាត់វិធានការ​តាម​នីតិវិធី​ ​ក្នុង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ ​និង​ហរិ​ញ្ញ​ប្ប​ទាន​ភេរវកម្ម​ ​ព្រមទាំង​ច្បាប់​ ​និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ជាធរមាន​នៅ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close