ដុតធូប និងទៀនសែនផ្នូរមិនបានពន្លត់ ឆេះព្រៃផ្អើលឡានទឹកជួយពន្លត់
ខេត្តសៀមរាប ៖ ស្នងការរងទទួលបន្ទុកអគ្គិភ័យ លោក ភឹង សម្បត្តិ បានអោយដឹងថា នៅរសៀលនេះ មានអគ្គិភ័យឆាបឆេះព្រៃនៅក្បែរជើងភ្នំក្រោម ស្ថិតក្នុងសង្កាត់ចុងភ្នាស់ ក្រោយពីពលរដ្ឋវៀតណាមមកសែនផ្នូរនៅចង្កេះភ្នំ ហើយដុតទៀនទុកចោល មិនបានពន្លត់។
តែយ៉ាងណាក៏ដោយ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចេញជួយអន្តរាគមន៍ទាន់ដោយបានពន្លត់គ្រប់គ្រងស្ថានភាពបានជាស្ថាពរនៅម៉ោងជិត៦ល្ងាចថ្ងៃនេះ។
ទោះជាយ៉ាងណាក៏ដោយ គេនៅមិនដឹងពីទំហំនៃការខូចខាតនៅឡើយទេ ហើយតាមពលរដ្ឋបានឲ្យដឹងថា នៅចង្កេះភ្នំក្រោមនេះផ្នូរ(ម៉ុងខ្មោច)ពាសពេញភាគច្រើនជារបស់ពលរដ្ឋ(ជនជាតិ) វៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។